លោកស្រី អ៊ុង ច័ន្ទសោភា ដែលបច្ចុប្បន្នជានាយិការងព័ត៌មានទូរទស្សន៍ CTN និងCNC ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាប់បង្គាប់តែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីត្រូវទទួលបន្ទុកអនុវត្តនូវព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
សូមជម្រាបជូនថា លោកស្រី អ៊ុង ច័ន្ទសោភា បានចូលប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជិត២០ឆ្នាំមកហើយ ពោលគឺក្រោយបញ្ចប់ថ្នាក់បិរញ្ញាបត្រផ្នែកអក្សរសាស្ត្របារាំង និងផ្នែកសារព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០០៤។
បច្ចុប្បន្នជានាយិការងព័ត៌មានទូរទស្សន៍ CTN និងCNC របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ស្ថានីយទូរទស្សន៍ CTN, CNC និង Mytv៕