អ្នកឧកញ៉ា គិត ម៉េង និងឧកញ៉ា ថៃ ជាហួត ឧបត្ថម្ភ៧០ម៉ឺនដុល្លារជូនមូលនិធិតេជោ១២៥

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េងហួត គ្រុប បានឧបត្ថមថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ជូនដល់មូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិកនោះ អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភ ៥០ម៉ឺនដុល្លារ ចំណែកឯក្រុមហ៊ុន ប៉េងហួត របស់ឧកញ៉ា ថៃ ជាហួត ឧបត្ថម្ភ២០ម៉ឺនដុល្លារ។ ក្នុងនោះគណៈប្រតិភូក្រុមហ៊ុន ប៉េងហួត បានទៅប្រគល់ដោយផ្ទាល់ជូនដល់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច ជាប្រធានគណៈយុទ្ធជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៩ ស្ថិតនៅអគារវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ២៤ ខែមីនាម្សិលមិញ។

លិខិតថ្លែងអំណរគុណជូនចំពោះសប្បុរសជនដាច់ដោយឡែកពីគ្នា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរដោយស្មោះ និងវាយតំលៃខ្ពស់ចំពោះស្មារតីរួមចំណែកដែលបានគិតគូរចំពោះសុខទុក្ខរបស់បងប្អូនជាយុទ្ធជនក្នុងការលះបង់ តស៊ ដើម្បីពលីក្នុងបុព្វហេតុជាតិមាតុភូមិ៕