លោក ខាំ ភូរិ៖ ធ្វើអ្វីមួយត្រូវមានផែនការ បើជួបឧបសគ្គអាចប្ដូរយុទ្ធសាស្ត្រ តែកុំប្ដូរគោលដៅ

សេដ្ឋី និងមុខជំនួញ

លោក ខាំ ភូរិ បច្ចុប្បន្នលោក មានតួនាទីជា នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន អាកាសា មេឌា សឹលូសិន (AKASA MEDIA Solutions) ដែលជាក្រុមហ៊ុនប្រមូលផ្ដុំទៅដោយអ្នកជំនាញក្នុងវិស័យ សេវាកម្ម ផលិតស្ប៉តពាណិជ្ជកម្ម, សេវាកម្មថតរូប, ផលិតកម្មវិធីទូរទស្សន៍, ផលិតវីដេអូចម្រៀង, ផលិតភាពយន្តភាគទូរទស្សន៍, ផលិតភាពយន្តឯកសារ និងផលិតភាពយន្តជាដើម។ មុនកាន់តួនាទីធំ ក្នុងក្រុមហ៊ុន អាកាសា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ លី ហួរ គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ទ្រឹស្ដីប្រចាំជីវិតការងាររបស់ផលិតករ ដែលមានបទពិសោធន៍ប្រឡូក ក្នុងវិស័យដឹកនាំសិល្បៈអស់រយៈពេលជាង ២០ឆ្នាំ កន្លងមកនេះ គឺលោកតែងតែដាក់គោលដៅការងារ ដោយឈរលើទស្សនៈទានមួយ នោះគឺ៖ “ធ្វើអ្វីមួយ ត្រូវតែមានផែនការ បើជួបឧបសគ្គអាចប្ដូរយុទ្ធសាស្ត្រ តែកុំប្ដូរគោលដៅ”។

ដើម្បីជ្រាបកាន់តែច្បាស់ពីប្រវត្តិដំណើរជីវិត តាំងពីកុមារភាព និងរបត់ការងារ ក៏ដូចជា បទពិសោធន៍ប្រឡូកក្នុងមុខជំនួញ មុនក្ដោបក្ដាប់ដំណែងជា នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន AKASA MEDIA Solutions សូមនាំអារម្មណ៍ប្រិយមិត្តទស្សនាវីដេអូលម្អិតពីប្រវត្តិរបស់លោក ខាំ ភូរិ ក្នុងកិច្ចសម្ភាសន៍ពិសេសនៃម្មវិធី “សេដ្ឋី និងជំនួញ” ដូចខាងក្រោម៖