IMF ព្រមានពីហានិភ័យស្ថិរភាពហិរញ្ញវត្ថុពិភពលោកកំពុងកើនឡើង

អន្តរជាតិ

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF អ្នកស្រី Kristalina Georgieva បាននិយាយ​ថា ហានិភ័យនៃ​ស្ថិរភាពហិរញ្ញវត្ថុពិភពលោក​កំពុងមានការ​កើនឡើង និងសំណូមពរ​ឲ្យ​គ្រឺះស្ថាន​ហិរញ្ញវត្ថុធំៗ បន្តការប្រុងប្រយ័ត្នឲ្យកាន់តែខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា មេធំ IMF បាន​បញ្ជាក់​ជា​ថ្មី​ពី​ទស្សនៈ​របស់​អ្នកស្រី​ថា ឆ្នាំ២០២៣នេះ នឹងក្លាយជាឆ្នាំដែលមានការប្រកួតប្រជែងម្ដងទៀត ដ្បិតកំណើន​សេដ្ឋកិច្ចពិភពលោក​អាចធ្លាក់ចុះ​ក្រោម ៣% ដោយសារ​មិនទាន់​ងើបរួច​ទាំងស្រុងពី​ជំងឺរាតត្បាត ស្របពេល​សង្គ្រាមនៅអ៊ុយក្រែន​កំពុង​មានសភាព​ក្ដៅគគុក។

មិនតែប៉ុណ្ណោះ ការព្យាករណ៍សម្រាប់ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសកលក៏អាចនឹងធ្លាក់ក្រោម ៣,៨% ជាចំណុចទាបជាងកំណើនសេដ្ឋកិច្ចមធ្យម និងបញ្ជាក់ទៀតថា ​កំណើននៃស្ទើរ​គ្រប់វិស័យ​នឹងនៅតែមានសភាពទន់ខ្សោយ។ នេះបើតាមសម្ដី​របស់​មេធំ IMF និយាយ​នៅ​វេទិកា China Development Forum។

សូមជម្រាបដែរថា IMF ធ្លាប់បាន​ព្យាករ​កន្លងទៅថា ​កំណើនសេដ្ឋកិច្ចឆ្នាំនេះអាចមាន​ត្រឹម ២,៩% ប៉ុន្តែពួកគេនឹងបញ្ចេញ​ការព្យាករណ៍ថ្មី​មួយទៀត​នាខែក្រោយ៕