ណែនាំឲ្យស្គាល់មហាសេដ្ឋីម៉ាឡេស៊ី ១០រូប មានបំផុតប្រចាំប្រទេស

អន្តរជាតិ

ម៉ាឡេស៊ី គឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំបំផុតទី៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេស​កំពុង​មានការ​អភិវឌ្ឍន៍ និងមានសន្ទុះសេដ្ឋកិច្ច​ខ្លាំងបំផុតមួយ បន្ទាប់ពី​រងគ្រោះ​ដោយ​ជំងឺកូវីដ ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារកំណើនសេដ្ឋកិច្ចនៃប្រទេសមួយនេះ​មានការ​រីកចម្រើនខ្លាំង ដូច្នេះក៏មានមហាសេដ្ឋី​រស់នៅ​ទីនោះ​ច្រើនផងដែរ ហើយសម្រាប់អត្ថបទមួយនេះ ឧកញ៉ាញូវសន៍​នឹង​គាស់កកាយ​ពី​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ម៉ាឡេស៊ី​ទាំង ១០រូប មានបំផុតប្រចាំ​ប្រទេស​ដូចតទៅ៖

1/Robert Kuok មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២,១ពាន់លានដុល្លារ រកស៊ី​លើវិស័យប្រេងដូង ដឹកជញ្ជូន និងអចលនទ្រព្យ

2/ Quek Leng Chan មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០,២ពាន់លានដុល្លារ រកស៊ី​លើវិស័យធនាគារ និងអចលនទ្រព្យ

3/Ananda Krishnan មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៥,៤ពាន់លានដុល្លារ រកស៊ី​លើវិស័យប្រេង គមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ

4/Koon Poh Keong មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៣,៩ពាន់លានដុល្លារ រកស៊ី​លើវិស័យលោហធាតុ

5/Chen Lip Keong មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២,៨ពាន់លានដុល្លារ រកស៊ី​លើវិស័យថាមពល កាស៊ីណូ និងអចលនទ្រព្យ

6/Lim Kok Thay មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២,៣ពាន់លានដុល្លារ រកស៊ី​លើវិស័យកាស៊ីណូ

7/Kie Chie Wong មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១,៧ពាន់លានដុល្លារ រកស៊ី​លើវិស័យវិនិយោគ

8/Lau Cho Kun មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១,៦ពាន់លានដុល្លារ រកស៊ី​លើវិស័យប្រេងដូង និងអចលនទ្រព្យ

8/Syed Mokhtar AlBukhary មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១,៦ពាន់លានដុល្លារ រកស៊ី​លើវិស័យវិស្វកម្ម និងយានយន្ត

10/G. Gnanalingam មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១,៥ពាន់លានដុល្លារ រកស៊ី​ការដឹកជញ្ជូនតាមកំពង់ផែ

សូមជម្រាបដែរថា ទិន្នន័យខាងលើទទួលបានពី Forbes គិតត្រឹមថ្ងៃទី ២៧ មីនា ២០២៣៕