លោក Chen Lip Keong គឺជាបុរសជនជាតិម៉ាឡេស៊ីដ៏សំណាងម្នាក់ ដោយគាត់បានក្លាយទៅជាមហាសេដ្ឋីប្រាក់ប៊ីលាន ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយទាំងនេះគឺអរគុណទៅដល់ Nagaworld។
បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរៀបចំសារឡើងវិញនៅអំឡុងឆ្នាំ ១៩៩៣ ដោយ អ៊ុនតាក់ហើយ លោកChen ដែលគ្មានជាប់សាច់ឈាមអ្នកល្បែងសោះ បានឈ្នះការដេញថ្លៃបង្កើតកាស៊ីណូដំបូងគេនៅទីក្រុងភ្នំពេញ។ អជ្ញាប័ណ្ណកាស៊ីណូរបស់គាត់ពិសេសត្រង់ថា គាត់ស្នើសុំរកស៊ីផ្តាច់មុខ ដោយមិនអនុញ្ញាតអោយមានកាស៊ីណូណាបើកក្បែរ ក្នុងរយៈចម្ងាយ 200 គីឡូម៉ែត្រ រហូតដល់ឆ្នាំ ២០៣៥ ឯណោះ។
មូលហេតុដែលគាត់បើកកាស៊ីណូ Naga នេះ ក៏ព្រោះតែគាត់អាចទាក់ទាញភ្ញៀវទេសចរណ៍មកក្នុង ប្រទេសកម្ពុជាផង ហើយគាត់ក៏អាចឆ្លៀតរកស៊ីផ្នែកអចលនទ្រព្យផង។បន្ទាប់ពីដំណើរការនៅលើកាប៉ាល់បានរយៈពេលជាង 8 ឆ្នាំមក Nagaworld ក៏បានសាងសង់អាគារកាស៊ីណូរបស់ខ្លួនរួចរាល់នៅឆ្នំា២០០៣ ហើយបន្តបន្ទាប់ទៀត វាក៏ពង្រីកខ្លួន ដោយបោះហ៊ុនលក់ នៅហុងកុងនិងចាប់ផ្តើមសាងសង់អាគារបន្ថែមទៀតគឺ Naga 2 និង គម្រោងបន្ទាប់គឺ Naga 3។
ប្រាក់ចំណូលរបស់ Nagaworld មិនត្រឹមតែបានស្រូបទាញមកពីការលេងល្បែងនោះទេ តែក្នុងនោះក៏មានការកម្សាន្ត បដិសណ្ឋារកិច្ច និង អចលនទ្រព្យផងដែរ។
គិតមកទល់ពេលនេះ មូលធនទីផ្សារក្រុមហ៊ុន Nagacorp នៅលើផ្សារហ៊ុនហុងកុងមានតម្លៃប្រមាណ ២៦,៥៦ពាន់លានដុល្លារហុងកុង ឬប្រមាណ ៣,៤ពាន់លានដុល្លារអាមេរិក ខណៈទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Chen មានប្រមាណ ២,៨ពាន់លានដុល្លារអាមេរិក និងជាមហាសេដ្ឋីលេខរៀងទី ០៥ប្រចាំប្រទេសទៀតផង៕