ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាឡេស៊ី កើនឡើងជាង ៦០០លានដុល្លារ កាលពីឆ្នាំមុន

អន្តរជាតិ

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី មានតម្លៃសរុប ៦៣០,៣លានដុល្លារ កាលពីឆ្នាំ ២០២២ កន្លងទៅ ពោលគឺបានកើនឡើងប្រមាណ ២៣,៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fibre2Fashion ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា សម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ម៉ាឡេស៊ី នៅក្នុងឆ្នាំ ២០២២ មានចំនួនសរុប ១១១,៨លានដុល្លារ ពោលគឺបានកើនឡើង ១០,៤% ខណ:ការនាំចូលទំនិញពីម៉ាឡេស៊ីវិញ មានចំនួន ៥០៨,៥លានដុល្លារ កើនឡើង ២៦,៦% ។

គួរឱ្យដឹងផងដែរថា ម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១៦ របស់កម្ពុជា សម្រាប់រយ:ពេល ៣ ឆ្នាំជាប់ៗគ្នាមកហើយ គិតត្រឹមឆ្នាំ ២០២២ កន្លងទៅ​ ដែលស្មើនឹងប្រមាណ ១,១៨% នៃចំនួនពាណិជ្ជកម្មសរុបរបស់កម្ពុជា។

ជម្រាបជូនឱ្យដឹងផងដែរថា គិតនៅក្នុងខែមករាឆ្នាំ ២០២៣ នេះវិញ ពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាឡេស៊ី បានឈានដល់ ៤១,៥លានដុល្លារ ពោលគឺបានធ្លាក់ចុះ ១៣,១% ពីចំនួន ៤៧,៨លានដុល្លារ គិតនៅក្នុងខែធ្នូ ឆ្នាំ ២០២១ និងធ្លាក់ចុះ ១៩,១% ពីចំនួន ៥១,៣លានដុល្លារ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ៕