បាត់ដំណឹងមួយឆ្នាំ Jack Ma បង្ហាញខ្លួនជាថ្មីនៅប្រទេសចិន

អន្តរជាតិ

ដំណឹងនៃការបង្ហាញមុខរបស់ Jack Ma នៅប្រទេសចិន​បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​នៅប្រទេស​មហាអំណាចសេដ្ឋកិច្ចពិភពលោក​ទី២ ដ្បិត​មហាសេដ្ឋី​ម្នាក់​នេះ​បាន​បាត់មុខពី​សាធារណៈ​អស់​រយៈពេល​ប្រហែល​ជាងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bloomberg បាន​បង្ហាញថា សហស្ថាបនិកក្រុមហ៊ុន Alibaba បានបង្ហាញ​វត្តមាននៅសាលា K-12 នៅទីក្រុង Hangzhou ហើយលោក​ក៏​បាន​និយាយពី​ផលវិបាក​ដែល ChatGPT ធ្វើឲ្យប៉ះពាល់​ដល់​ប្រព័ន្ធអប់រំផងដែរ។

គួររំលឹកដែរថា បើទោះជា Jack Ma មិនរស់នៅប្រទេសចិន​ក្ដី ប៉ុន្តែ​លោក​តែងតែ​ជួយ​គាំទ្រ​ដល់​វិស័យ​បច្ចេកវិទ្យា​ក្នុង​ស្រុក ដូចជា​ផ្ដល់​គំនិត​និង​បោះទុន​វិនិយោគ​ពី​បរទេស​ជាដើម។

ក្រៅពីការបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យា មួយឆ្នាំចុងក្រោយនេះ Jack Ma បានធ្វើ​ដំណើរ​ទៅ​ច្រើនប្រទេស ដើម្បីស្វែងយល់បន្ថែមពី​បច្ចេកវិទ្យា​នៃ​ការ​ធ្វើ​កសិកម្ម​ទូទាំងពិភពលោក៕