ណែនាំឱ្យស្គាល់នាយឧត្ដមសេនីយ៍ម្នាក់ ជាស្វាមីឧកញ៉ា យ៉ង់ ម៉ូលីកា

ជុំវិញ​ឧកញ៉ា

លោកស្រី យ៉ង់ ម៉ូលីកា អភិបាលក្រុមហ៊ុន M T E K DEVELOPMENT Co.,Ltd ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរម្យងារ ឧកញ៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ដំណាលគ្នានឹងពាណិជ្ជករ២រូបទៀត គឺលោក ផា ប៊ុនណាក និងលោក ហេង ហិនរីសេន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦១៧/៤៩៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីឧកញ៉ា យ៉ង់ ម៉ូលីកា ជាភរិយានាយឧត្តមសេនីយ៍ ចៅ ផល្លី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។

រូបពីស្តាំទី១ លោក ចៅ ផល្លី

លោក ចៅ ផល្លី ធ្លាប់ទទួលបានគោរមងារឧកញ៉ាម្តងរួចមកហើយ តែក្រោយមកលោកសម្រេចបោះបង់ងារឧកញ៉ា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកងកម្លាំងប្រដាប់អាវុធរួមមានទាហាន នគរបាល និងកងរាជអាវុធហត្ថត្រូវស្ម័គ្រចិត្តជ្រើសរើសងារជាឧកញ៉ាឬមួយយកតួនាទីរបស់ខ្លួន ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធទាំង ៧៥នាក់ នៃក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ចៅ ផល្លី បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ មានអត្តលេខ ០០៤២៦១។ លោកបានបញ្ចប់​ថ្នាក់បណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ពី​ UNIVERSAL MINSTRIES OF THE KING’S COLLEGE (UM.KC) ហើយទទួលបានសញ្ញាប័ត្រផ្លូវការ កាលពី​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ២០២៣ នា​ទីក្រុង​ប៉ាក​សេ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ៕