សម្តេច ហ៊ុន សែន៖ ​ក្រដាសប្រាក់​$1​,​$2​,$5​​អត់​កាត់ទឹកឬកាត់​ផុក​ទេ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រ​មាន​ចាប់​ខ្លួន អ្នក​ដែល​មិន​ចាយ​ក្រដាស ១$ ២$ និង ៥$ និង​កន្លែង​ប្ដូរ​ប្រាក់ ប្រសិន​បើ​មាន​ការ​​កាត់​ទឹក កាត់​ផុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ផេក​ផ្លូវ​ការ​របស់​សម្ដេច Samdech Hun Sen, Cambodian Prime Minister បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​បែប​នេះ​ថា “ក្រដាសប្រាក់ដុល្លារ​ $1,$2,$5​អត់កាត់ទឹកឬកាត់ផុកទេសូមជម្រាបជូនបង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេសអោយបានជ្រាបថា​ បើ​បងប្អូនយកប្រាក់ដុល្លារទៅចាយឬទៅដូរបើ​មានគេកាត់ទឹកឬកាត់ផុក​ សូមរាយការណ៍ជម្រាបសមត្ថកិច្ចជាបន្ទាន់។”