មួយរយៈកាលចុងក្រោយនេះ ធនាគារអាមេរិកធំៗមួយចំនួនកំពុងជួបហានិភ័យធំធេង ពោលសូម្បីតែធនាគារធំបំផុតទី ១៦ នៅអាមេរិក Silicon Valley Bank ក៏បានដួលរលំដែរ ដោយសារអតិថិជនសម្រុកទៅដកលុយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យ៉ាងណា ស្ថានការណ៍ខាងលើមិនប៉ះពាល់ដល់ស្ថាប័នធនាគារនៅចិនឡើយ ពោលធនាគារ China Construction Bank Corp ហៅកាត់ CCB ជាធនាគារធំបំផុតមួយប្រចាំប្រទេស បានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសទី៤ មានការកើនឡើង។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា CCB ទទួលបានប្រាក់ចំណេញប្រមាណ ៧៦,៦ពាន់លានយ៉ន់ (១១,១២ពាន់លានដុល្លារ) សម្រាប់ចន្លោះខែតុលា ដល់ធ្នូ ខណៈកាលពីឆ្នាំទៅទទួលបាន ៧០,៤ពាន់លានយ៉ន់ ពោលកើនឡើង ៨,៨%។
បើទោះជាទទួលបានប្រាក់ចំណេញច្រើនក្ដី ប៉ុន្តែធនាគារ CCB នៅតែព្រមានពីស្ថានការណ៍សេដ្ឋកិច្ចដែលកំពុងតែមានសភាពមិនទាន់នឹងនរ៕