ប្រធានាធិបតីអាមេរិក និងប្រធានបក្សកុម្ម៉ុយនីស្ត សន្យាពង្រឹងទំនាក់ទំនងទ្វេភាគី

អន្តរជាតិ

ប្រធានបក្សកុម្ម៉ុយនីស្ត Nguyen Phu Trong និងប្រធានាធិបតីអាមេរិក ចូ បៃឌិន បានព្រមព្រៀង​គ្នា​តាមរយៈការ​និយាយ​ទូរស័ព្ទ ចំពោះការ​ពង្រឹងទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេសទាំង ២ ឲ្យកាន់តែស៊ីជម្រៅ។ នេះបើតាមការចុះផ្សាយពី​សារព័ត៌មានវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Kelo បានបង្ហាញថា វាគឺជារឿងកម្រណាស់​ដែល​ប្រធានាធិបតី​អាមេរិក ធ្វើការទាក់ទងនឹង​ឥស្សរជនបរទេស​ណាម្នាក់ ដែលមិនមែនជាជា​ថ្នាក់ដឹកនាំ​ប្រទេស ឬរដ្ឋាភិបាល។

គួររំលឹកដែរថា សហរដ្ឋអាមេរិក​បានក្លាយជា​ទីផ្សារ​នាំចេញ​ធំបំផុត​របស់​វៀតណាម ស្របពេល​ប្រទេសទាំង ២ ក៏កំពុងអបអរ​គម្រប់ខួប ១០ឆ្នាំនៃ “ភាពជាដៃគូទូលំទូលាយ” នាឆ្នាំនេះផងដែរ។

ជម្រាបបន្ថែមថា លោក Trong គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយរបស់វៀតណាម ខណៈលោកក៏ធ្លាប់​មាន​ទំនាក់ទំនង​នឹងមេដឹកនាំអាមេរិកជំនាន់មុនៗ​ដូចជា បារ៉ាក់ អូបាម៉ា និង​ដូណាល់ ត្រាំ អំឡុងពេលពួកគេនៅកាន់អំណាចផងដែរ ស្របពេល​លោក​ ចូ បៃឌិន ក៏បានអញ្ជើញលោកទៅធ្វើទស្សនកិច្ចនៅអាមេរិកនាពេលខាងមុខទៀតផង៕