៣ខែដើមឆ្នាំនេះ ចំណូលសារពើពន្ធ​របស់ខេត្តកណ្តាល សម្រេចបាន​ជាង ១៣ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលរយៈពេល៥ឆ្នាំកន្លងរបស់រដ្ឋបាលខេត្តកណ្ដាល នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៣០ ខែមីនានេះ លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ទោះបីស្ថិតក្នុងដំណាក់កាលដ៏លំបាក កូវីដ-១៩ ក៏ខេត្តកណ្ដាលអាចសម្រេចបានលទ្ធផលគួរជាទីមោទនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គង់ សោភ័ណ្ឌ បានបន្តថា គិតត្រឹមខែមីនា ឆ្នាំ២០២៣ ការអនុវត្តចំណូលរបស់ខេត្ត សម្រេចបាន១៤,៨១% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ ចំណូលសារពើពន្ធសម្រេចបាន ១៣,៥៨% និងចំណូលមិន មែនសារពើពន្ធសម្រេចបាន ២០,៦៤%។

ផ្អែកលើនិន្នាកានៃការអនុវត្តចំណូល ក្នុងរយៈ ពេល៣ខែដើមឆ្នាំ គួបផ្សំនឹងការងើបឡើងវិញនៃសកម្មភាពភាពសង្គម សេដ្ឋកិច្ច លោក គង់ សោភ័ណ្ឌ រំពឹងថា ការប្រមូលចំណូលក្នុងឆ្នាំ២០២៣ នឹងសម្រេចបាន ឬអាចប្រមូលបានលើសផែនការគ្រោង ទុកក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ចំណូល ចំណាយ របស់រដ្ឋបាលខេត្ត គឺមានស្ថានភាពល្អប្រសើរ ជាពិសេស ការអនុវត្តចំណូលរបស់រដ្ឋបាលខេត្ត គឺមានការកើនឡើងលើសផែនការគ្រោងទុកនៃច្បាប់ ហិរញ្ញវត្ថុក្នុងឆ្នាំនីមួយៗ ចាប់ពីឆ្នាំ២០១៨មក និងជាពិសេសនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២២ ការអនុវត្តចំណូលរបស់រដ្ឋបាលខេត្តក្នុងឆ្នាំ២០២២មាន ការកើនឡើងលើសផែនការរហូតដល់ ១៩៥.៦១% នៃច្បាប់ហិរញ្ញវត្ថុ៕