សហគ្រិនជាស្រ្តីមានក្តីរំពឹងខ្ពស់ទៅលើការហូរចូលផលិតផលរបស់ខ្លូនទៅក្នុងទីផ្សារកាន់តែច្រើន

អាជីវកម្ម

ម្ចាស់អាជីវកម្មដែលជាសហគ្រិនស្រ្តី បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងថា ផលិតផលដែលវេចខ្ចប់ និងកែច្នៃដោយស្រ្តី និងអាចហូរចូលទីផ្សារកាន់តែច្រើនរួមទាំងទីផ្សារក្រៅស្រុកនៅពេលបន្ទាប់តាមរយៈការទទួលបានការគំាទ្រពីស្ថាប័នរបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសហគ្រិនស្រ្តីដែលជាម្ចាស់អាជីវកម្ម ចូលរួមនៅក្នុងពិព័រណ៍ផលិតផលសហគ្រិនស្រ្តីនៅកម្ពុជា ដែលរៀបចំឡើងពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ នៅផ្សារទំនើបអូឡាំព្យា បានឱ្យដឹងថា ការចូលរួមប្រមូលផ្តុំព្រឹត្តិការណ៍ពិពរណ័ នៅពេលនេះ  ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដាក់តាំងបង្ហាញ ដើម្បីស្វែងរកទីផ្សារបន្ថែម  និងការផ្សព្វផ្សាយផលិតផល របស់ខ្លួន អំពីស្នាដៃដែលកើតឡើងដោយស្រ្តី, ស្រ្តីកម្ពុជាបានកំពុងចូលរួមយ៉ាងខ្លាំងក្លានៅក្នុងអាជីវកម្ម បង្កើតនូវមុខរបរ និងវិស័យការងារ ដែលជាផ្នែកមួយនៃការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ 

 ដោយមានការខិតខំប្រឹងប្រែងពីក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក៏ដូចជា សមាគម ក្នុងការជួយជ្រោមជ្រែង លើកកម្ពស់ការកែច្នៃ និងវិចខ្ចប់ បានធ្វើឱ្យផលិតផលរបស់សហគ្រិនស្រ្តីជាច្រើន ដែលបានកើតឡើង មកនេះ សុទ្ធស៊ឹងជាផលិតផលដែលមានអនាម័យ និងមានគុណភាពខ្ពស់ មិនចាញ់បរទេសនោះឡើយ ហើយបច្ចុប្បន្នផលិតផលទាំង នេះកំពុងហូរចូលទីផ្សារ ជាពិសេសនៅថ្ងៃខាងមុខផលិតផលរបស់សហគ្រិនជាស្រ្តី នឹងហូរចេញទៅទីផ្សារខាងក្រៅកាន់តែច្រើន ខណៈនា ពេលកន្លង មកក៏ដូចបច្ចុប្បន្ន ផលិតផលដែលកើតចេញពីស្នាដៃស្រ្តីមួយចំនួន បានកំពុងនាំចេញទៅកាន់ទីផ្សារក្រៅស្រុក។

ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាលោកជំទាវឧកញ៉ា កែវ មុំ មានប្រសាសន៍ថា «នៅក្នុងការរីករាលដាលជំងឺកូវីដ ១៩ ផលិតផលដែល វិចខ្ចប់ដោយស្រ្តី បានហូរចូលលើទីផ្សារយ៉ាងច្រើន ប៉ុន្តែបន្ទាប់ពីវិបត្តិបានធូរស្រាល ការហូរចូលទៅកាន់ទីផ្សារនៅមានកម្រិត គឺដោយសារ ការហូរចូលទំនិញមកពីក្រៅ។ ចំពោះបញ្ហានេះ សមាគមបានកំពុងខិតខំប្រឹងប្រែងរកទីផ្សារ ជាក់ស្តែងព្រឹត្តិការណ៍ពិពរណ៍នៅពេលនេះ ជាដើម, ក្រៅពីនេះការជំរុញឱ្យសហគ្រិនដែលជាសមាជិក សិក្សា ស្រាវជ្រាវ និងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ សម្រាប់ជាយាន ពង្រីកទីផ្សារ និងក៏ដូចជាការជួយជ្រោមជ្រែងពីក្រសួងស្ថាប័ន ជា ពិសេសក្រសួងពាណិជ្ជកម្មដោយផ្ទាល់ ដើម្បីជួយលើកកម្ពស់ដល់ការធ្វើ អាជីវកម្មរបស់សហគ្រិនឱ្យកាន់តែរីកចម្រើន»។

យោងតាមលោកជំទាវឧកញ៉ា កែវ មុំ បច្ចុប្បន្នសមាគមសហគ្រិនស្រ្តីកម្ពុជា មានសមាជិកប្រមាណ ២ពាន់នាក់ ដោយមាន អាជីវកម្មចម្រុះរួមមាន៖ កសិកម្ម, ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេវាកម្មជាដើម  ក្នុងនោះសមាគមមានសាខាចំនួនពីរ គឺនៅខេត្តសៀមរាប និងខេត្តបាត់ដំបង ហើយនៅក្នុងសហគ្រិនស្រ្តី ឲ្យតែស្រ្តីជាម្ចាស់អាជីវកម្ម គឺមានសិទ្ធចូលជាសមាជិកសមាគមសហគ្រិនស្រ្តីកម្ពុជាបាន៕អត្ថបទ៖សារេត