ឧកញ៉ា​បណ្ឌិត គីមហ៊ាង៖៥​ចំណុច​របស់​ភរិយាដែល​ធ្វើ​ឲ្យ​គ្រួសារ​មាន​ទ្រព្យ​ច្រើនរស់​នៅ​​ដោយភាព​ថ្លៃថ្នូរ

ជុំវិញ​ឧកញ៉ា

ដូច​ពាក្យ​ចាស់​លោក​បាន​​តំណាល​មក​ថា សំណាប​យោង​ដី​ស្ត្រី​យោង​បុរស ដើម្បី​ឲ្យ​គ្រួសារ​​មួយ​មាន​សុភមង្គល​​សេដ្ឋកិច្ច​ធូរធារ លុះត្រាតែ​ប្ដី​ប្រពន្ធ​​ក្នុង​គ្រួសារ​នោះ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​ប្ដី​រក​ប្រាក់​បាន​ហើយ ប្រពន្ធ​មិន​ចេះ​ដឹង​ពី​រៀប​ចាយ​វាយ ទុក​ដាក់​នោះ មិន​សុខ​ពី​នាង​កញ្ជើ​ធ្លុះ​ឡើយ ដូច​បុរាណ​​ពោល​ឡើយ។ ដើម្បី​ជា​ការ​​ក្រើន​រំលឹក លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​លើក​៥​ចំណុច ​របស់​ភរិយា ដែល​ធ្វើ​ឲ្យ​គ្រួសារ​មាន​ទ្រព្យ​ច្រើន រស់​នៅ​​ក្នុង​ភាព​ថ្លៃថ្នូរ។ ចំណុច​ទាំង​៥នោះ​មាន​ដូច​ខាង​ក្រោយ៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
  1. គ្រួសារមួយក្រីក្រ នោះ​គេមិនបន្ទោសភរិយាដែលមិនចេះទុកដាក់លុយទេ តែគេបន្ទោសស្វាមី​មិន​ចេះ​រក​លុយ!
  2. គ្រួសារមួយមិនសល់លុយ នោះគេមិនបន្ទោសស្វាមីមិនចេះរកលុយទេ តែគេ​បន្ទោសភរិយា​មិនចេះ​ទុកដាក់លុយ!
  3. ស្វាមីមានតួរនាទីជាអ្នករកលុយ រីឯភរិយាជាអ្នកទុកដាក់លុយ ហើយបើភរិយាចេះរកលុយទៀត គ្រួសារនោះនឹងក្លាយជាអ្នកមានឆាប់!
  4. នៅក្នុងការងារ អាជីវកម្ម និងសង្គម គឺស្វាមីជាអ្នកដឹកនាំ តែនៅក្នុងក្រុមគ្រួសារ និងសាច់ញាតិ​សង​ខាង គឺភរិយាជាអ្នកដឹកនាំ!
  5. គ្មានទេការឈ្នះ ឬចាញ់រវាងគូរស្វាមីភរិយា ព្រោះបើឈ្នះ ឬចាញ់ក៏ដោយ ក៏នៅតែជាស្វាមី ឬ​ភរិយា​របស់​យើង!
    បណ្ឌិត គីម ហ៊ាង