កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ អ្នកឧកញ៉ា អុឹង លីហេង និងលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥មុឺនដុល្លារ សាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម។
ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងវប្បធម៌នៃការចែករំលែក របស់អ្នកឧកញ៉ា និងលោកជំទាវឧកញ៉ា ដែលជារឿយៗតែងតែមានមនសិការស្រឡាញ់គាំទ្រ គណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០១ ខែមេសា ក្រោមវត្តមាន ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ នៃក្រុមការងាបក្សចុះជួយ ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ, ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិ រួមទាំងប្រធានក្រុម អនុប្រធានក្រុមការងារស្រុក ឃុំ ភូមិ សមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា ជាច្រើនរយនាក់៕