កូនប្រុសលោក ជា សុផារ៉ា ទទួលការតែងតាំងជា «រដ្ឋលេខាធិការ» ក្រសួងរៀបចំដែនដី

សង្គម​ និង​សេដ្ឋកិច្ច

លោក ផារ៉ា មង្គល ដែលជាកូនប្រុសតែម្នាក់គត់​របស់​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ​​​​​​ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​មុខតំណែង​ជា​ «រដ្ឋលេខាធិការ» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពី​​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផារ៉ា មង្គល ឈ្មោះ​​​ដើម «ជា សុផាភាសា» ​​បច្ចុប្បន្ន​មាន​តួនាទី​ជា នាយករង​ខុទ្ទកាល័យ​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់។ ​នៅ​មុន​ឆ្នាំ២០១៦ ​​លោក​ធ្លាប់​បម្រើការងារ​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ​​ក្នុង​តួនាទី​ជា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋានរដ្ឋបាល និង​ហិរញ្ញវត្ថុ​ មុន​នឹង​ផ្ទេរ​ក្របខណ្ឌ​មក​កាន់ក្រសួងរៀបចំ​ដែនដី។

​​​សូម​ជម្រាប​ថា លោកឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា មាន​​កូន​ប្រុសស្រី​ចំនួន​៤នាក់ (ស្រី៣ ប្រុស១) ដែលរួមមាន លោកស្រី ជា សុផាម៉ាដែន លោកស្រី ជា សុផាកន្នី លោកស្រី ជា ជុតិម៉ា និង​កូនប្រុសពៅ ផារ៉ា មង្គល៕