គិតត្រឹមឆ្នាំ ២០២២ ចំនួនមហាសេដ្ឋីទូទាំងពិភពលោកមានប្រមាណ ២ ៦៦៨នាក់ និងមានទំហំទ្រព្យសម្បត្តិសរុបប្រមាណ ១២,៧ទ្រីលានដុល្លារ ខណៈចំនួននេះតិចជាងកាលពីឆ្នាំ ២០២១ ទាំងចំនួនមហាសេដ្ឋី និងទំហំទ្រព្យសម្បត្តិ ពោលចំនួនមហាសេដ្ឋីក្នុងឆ្នាំ ២០២២ មានតិចជាងកាលពីឆ្នាំ ២០២១ ប្រមាណ ៨៧នាក់ ស្របពេលទំហំទឹកប្រាក់តិចជាងប្រហែល ៤០០ពាន់លានដុល្លារ។
ក្នុងចំណោមមហាសេដ្ឋីជាង ២ ៦០០នាក់នោះ គេសង្កេតឃើញថា មហាសេដ្ឋីភាគច្រើនសុទ្ធតែមានអាជីវកម្មលើវិស័យមួយចំនួនដូចៗគ្នា តួយ៉ាង Jeff Bezos, Elon Musk និង Bill Gates ជាដើម សុទ្ធតែជាស្ដេចត្រាញ់លើវិស័យបច្ចេកវិទ្យា។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះវិស័យអាជីវកម្ម ១០ប្រភេទ ដែលប្រមូលផ្ដុំដោយមហាសេដ្ឋីច្រើនដាច់គេលើលោក៖
១/វិស័យលក់ទំនិញ មានមហាសេដ្ឋីប្រមាណ ៩,២% ខណៈអ្នកមានដាច់គេគឺ Bernard Arnault មានទ្រព្យសម្បត្ត ២០៨ពាន់លានដុល្លារ
២/វិស័យសេវាកម្មហិរញ្ញវត្ថុ មានមហាសេដ្ឋីប្រមាណ ៩,១% ខណៈអ្នកមានដាច់គេគឺ Michael Bloomberg មានទ្រព្យសម្បត្តិ ៩៤ពាន់លានដុល្លារ
៣/វិស័យសុខាភិបាល មានមហាសេដ្ឋីប្រមាណ ៨,៤% ខណៈអ្នកមានដាច់គេគឺ Cyrus Poonwala មានទ្រព្យសម្បត្តិ ២៧ពាន់លានដុល្លារ
៤/វិស័យលក់រាយ មានមហាសេដ្ឋីប្រមាណ ៧,៧% ខណៈអ្នកមានដាច់គេគឺ Jeff Bezos មានទ្រព្យសម្បត្តិ ១២៣ពាន់លានដុល្លារ
៥/វិស័យអាហារ និងភេសជ្ជៈ មានមហាសេដ្ឋីប្រមាណ ៧,៦% ខណៈអ្នកមានដាច់គេគឺ Zhong Shanshan មានទ្រព្យសម្បត្តិ ៦២ពាន់លានដុល្លារ
៦/វិស័យអចលនទ្រព្យ មានមហាសេដ្ឋីប្រមាណ ៧,៥% ខណៈអ្នកមានដាច់គេគឺ Lee Shau Kee មានទ្រព្យសម្បត្តិ ២១ពាន់លានដុល្លារ
៧/វិស័យប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ត មានមហាសេដ្ឋីប្រមាណ ៧,១% ខណៈអ្នកមានដាច់គេគឺ សហស្ថាបនិក Google លោក Sergey Brin និង Larry Page មានទ្រព្យសម្បត្តិម្នាក់ប្រមាណ ៨៥ពាន់លានដុល្លារ
៨/វិស័យកម្មវិធី និងសេវាកម្ម មានមហាសេដ្ឋីប្រមាណ ៥,៨% ខណៈអ្នកមានដាច់គេគឺ អតីត CEO ក្រុមហ៊ុន Microsoft លោក Steve Ballmer មានទ្រព្យសម្បត្តិ ៩០ពាន់លានដុល្លារ
៩/វិស័យផលិតផលឧស្សាហកម្ម មានមហាសេដ្ឋី ៥,៦% ខណៈអ្នកមានដាច់គេគឺ Reinhold Wuerth មានទ្រព្យសម្បត្តិ ៣០ពាន់លានដុល្លារ
១០/វិស័យវិនិយោគ មានមហាសេដ្ឋី ៥,២% ខណៈអ្នកមានដាច់គេគឺ Warren Buffett មានទ្រព្យសម្បត្តិ ១០៦ពាន់លានដុល្លារ៕