ប្រទេសវៀតណាម និងអ៊ីស្រាអែល នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងឆ្នាំនេះ បន្ទាប់ពីចរចាគ្នាអស់រយៈពេល ៧ឆ្នាំ។ នេះបើតាមរដ្ឋាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃច័ន្ទ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានកើនឡើង ១៨% កាលពីឆ្នាំទៅ ពោលប្រមាណ ២,២ពាន់លានដុល្លារ ខណៈទំនិញនាំចេញពីវៀតណាមទៅអ៊ីស្រាអែល មានដូចជា ស្មាតហ្វូន ស្បែកជើង និងគ្រឿងសមុទ្រ ខណៈទំនិញនាំចូលវិញមានដូចជា ឧបករណ៍អេឡិកត្រូនិក និងជី។
សូមជម្រាបបន្ថែមថា វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីច្រើនជាង ១៥ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ខណៈដែលប្រទេសនេះ ព្យាយាមទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន មកបង្កើនកំណើនសេដ្ឋកិច្ចដើម្បីជំរុញផលិតកម្មរបស់ខ្លួន៕