ក​ម្រឃើញ! មេធំអគ្គិសនីកម្ពុជា អញ្ជើញអ្នកឧកញ៉ាថៅកែក្រុមហ៊ុន៣រូប លេងល្បែងទាញព្រ័ត្រ

ជុំវិញ​ឧកញ៉ា

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានអញ្ជើញអ្នកឧកញ៉ា៣រូប ជាម្ចាស់ក្រុមហ៊ុនធំៗ លេងល្បែងប្រជាប្រិយខ្មែរដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ លើទឹកដីខេត្តឧត្តរមានជ័យ យ៉ាងសប្បាយរីករាយក្នុងស្មារតីខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កែវ រតនៈ ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រៀបចំអាហារសាមគ្គីអបអរបុណ្យចូលឆ្នាំខ្មែរនៅឧត្តរមានជ័យក្នុងបរិយាកាសសប្បាយរីករាយនិងមិត្តភាព ជូនកងទ័ពនិងនគរបាលនៅទិសប្រាសាទតាមាន់ ដែលបានសហការរវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន LYP Group ក្រុមហ៊ុន ANCO និងក្រុមហ៊ុន Chip Mong Group នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសដ៏រីករាយក្នុងមហាគ្រួសារខ្មែរដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក កែវ រតនៈ បានអញ្ជើញអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន វ៉ាយអិលភី គ្រុប អ្នកឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន អានកូ គ្រុប និងសហស្ថាបនិក ក្រុមហ៊ុន ជីបម៉ុង គ្រុប អ្នកឧកញ៉ា លាង ម៉េង អញ្ជើញលេងល្បែងប្រជាប្រិយទាញព្រ័ត្រ និងរាំក្បាច់ខ្មែរ ជាមួយកងទ័ពកំពុងឈរនៅទិសប្រាសាទតាមាន់ ស្ថិតនៅក្នុងភូមិតាមាន់មានជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

សូមជម្រាបជូនថា ក្នុងកម្មវិធីពិសារអាហារសាមគ្គីនោះ អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុនទាំង៣ ក៏បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជូនកងទ័ពដើម្បីប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕