សម្តេច ហ៊ុន សែន ដឹកនាំគណៈ​ប្រតិភូទៅ​ចូលរួមកិច្ច​ប្រជុំ​កំពូគណៈ​​កម្មការ​​ទន្លេ​មេគង្គ​លើកទី៤​ នៅប្រទេសឡាវ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា នេះ​បាន​ដឹកនាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់ទៅ​ចូលរួមកិច្ច​ប្រជុំ​កំពូលគណៈ​កម្មការ​​ទន្លេមេគង្គលើ​កទី៤ ក្រោមមូលបទ “នវានុវត្តន៍ និ​ង កិច្ចសហប្រតិបត្តិការ​សម្រាប់​​អាង​​ទន្លេ​មេ​គង្គ ដែលមាន​សន្តិសុខទឹក និងប្រកបដោយចីរភាព” ដែល នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​៥ ខែមេសា ស្អែកនេះ នៅទី​ក្រុង​វៀង​ចន្ទន៍ ប្រទេ​ស​ឡាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Site Icon

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ការអញ្ជើញទៅ​ចូលរួមកិច្ច​ប្រជុំ​កំពូលគណៈ​កម្ម​ការ​​ទន្លេ​មេគង្គលើកទី៤ របស់​សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ធ្វើឡើង​តបតាម​​ការ​អញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃ​សាធារ​ណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិត​​ឡាវ ។

ក្នុង​​ដំណើរបេសកកម្មទៅកាន់ប្រទេសឡាវលើកនេះ  ក្រៅពី​មន្ត្រីជាន់ខ្ពស់នៃ​រាជរដ្ឋា​ភិបា​ល​ ក៏វត្តមាន​រដ្ឋមន្ត្រី២រូប គឺ​​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា​​ប្រធានគណៈ​កម្មាធិ​ការ​ជា​តិ​ទន្លេមេគង្គ​កម្ពុជា និង​​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញអម​ដំណើរសម្តេចតេជោ​នាយក​រដ្ឋមន្ត្រីផងដែរ ។

គួរបញ្ជាក់ថា ប្រសិនគ្មានអី្វប្រែប្រួលនោះទេ កិច្ច​ប្រជុំ​កំពូលគណៈកម្មការ​ទន្លេមេគង្គលើកទី៤ នឹង​ពិនិត្យឡើងវិញ អំពី​​វឌ្ឍន​ភាព និងសមិទ្ធផល​សំខាន់ៗ ​ដែលគណៈកម្ម​កា​រ​ទន្លេមេគង្គសម្រេច​បាន​តាមរយៈ​ការលើកកម្ពស់​កិច្ចខិត​ខំ​ប្រឹង​ប្រែង​​រួម​គ្នា និងភាពជាដៃគូ ឆ្ពោះទៅសម្រេចបាននូវ​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់​តាំង​ពី​កិច្ច​ប្រជុំ​កំពូលគណៈ​កម្មការទន្លេ​មេគង្គ​លើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា និង​ពិភា​ក្សា​អំពីបញ្ហា​​ប្រឈមដែល​កំ​ពុ​ង​​​​​កើតមាន​​នៅក្នុងអាងទន្លេមេគង្គ និងកំណត់​នូវទិសដៅ​យុទ្ធ​សា​ស្ត្រ​​នា ពេលអនាគត ដើម្បីរួមគ្នាដោះស្រាយ​​បញ្ហា​ប្រ​ឈ​​ម​ក្នុងអាង​ទន្លេមេគង្គឱ្យកាន់តែមាន​ប្រសិទ្ធភាព ព្រម​ទាំងបន្តជំរុញកិច្ចសហប្រតិបត្តិ និងភាពជាដៃគូក្នុងតំបន់ សម្រាប់​ចីរភាព​ទន្លេមេគង្គ៕