លោក​ ហង់ជួន​ ណារ៉ុន ​ទទួលបានពានរង្វាន់ World Litera​cy Foundation Award ក្នុង​នាម​ប្រទេសលេច​ធ្លោក្នុងការ​លើកកម្ពស់អក្ខរកម្ម និងការអប់រំ

សង្គម​ និង​សេដ្ឋកិច្ច

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា បានទទួលពានរង្វាន់ World Literacy Fou​n​​​d​a​tion Award សម្រាប់ឆ្នាំ២០២៣ ដែលពានរង្វាន់នេះជាការផ្ដល់ជូនប្រទេស ដែលមានភាពលេចធ្លោក្នុង​ការដាក់​ចេញ​​គោលនយោបាយ និងការលើកកម្ពស់ខាងផ្នែកអក្ខរកម្ម និងការអប់រំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងអប់រំ​ យុវជន និងកីឡា បានចាត់ទុកថា នេះជាភាពជោគជ័យដ៏ត្រចះត្រចង់ សម្រាប់បុគ្គលិកអប់រំ​​ទាំងអស់ នៃ​ក្រ​សួ​ង​​​អប់រំ យុវជន និងកីឡា និងសម្រាប់វិស័យអប់រំរបស់កម្ពុជាទាំងមូល។ ប្រទេស​កម្ពុជា​សព្វថ្ងៃត្រូវបាន ទទួល​​ស្គាល់ លើ​កា​រអភិវឌ្ឍអក្ខរកម្ម។ ចាប់តាំងពីពេលនោះ មករដ្ឋាភិបាល​កម្ពុជា បានបង្កើតគំនិតផ្តួចផ្តើមអប់រំ ជាច្រើន ដើម្បីជួយ​​លុប​បំបាត់អនក្ខរកម្ម។

គំនិតផ្តួចផ្តើម​រួមមាន កម្មវិធីសម្រាប់ការចុះឈ្មោះចូលរៀនឡើងវិញនៅសាលា អក្ខរកម្មវិជ្ជាជីវៈ អក្ខរកម្មក្រោយ​អក្ខរ​កម្ម សញ្ញាបត្រសមមូល ការបង្កើតប្រាក់ចំណូល និងការកែលម្អជីវិត។ នៅ​​ឆ្នាំ ២០២០ អត្រាអក្ខរកម្មក្នុងចំណោមមនុស្ស​ពេញវ័យកម្ពុជាដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើង ទៅបានកើនឡើង​ដល់ ៨៧,៨% កើនឡើងគួរឱ្យកត់សម្គាល់ពី ៧៧,៦% ក្នុងឆ្នាំ២០០៨។

ក្រសួងអប់រំ​ យុវជន និងកីឡា បានសង្កត់ធ្ងន់ថា ការទទួលស្គាល់ និងការទទួលបានរង្វាន់នេះ បានឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ពី​ផល​​វិជ្ជមាន ក្នុងការ​​អនុវត្ត​​កម្មវិធី​កំណែទម្រង់អប់រំ ដែលក្រសួងអប់រំ យុវជន និង​កីឡា​បានដាក់ចេញកន្លងមក ក្នុងការ​លើ​ក​​កម្ពស់​គុណភាពអប់រំ រួមទាំងការបណ្ដុះបណ្ដាល ពង្រឹង​​សមត្ថភាពគ្រូបង្រៀន សិស្សានុសិស្ស និងគ្រប់ភាគី​ពាក់​ព័ន្ធក្នុងន័យធ្វើយ៉ាងណាឱ្យសម្រេចបាននូវ​​គុណភាព និងប្រសិទ្ធភាពនៃការ​សិក្សារបស់សិស្សា​នុសិស្ស។

គួរបញ្ជាក់ថា ពានរង្វាន់ World Literacy Foundation Award គឺជាគំនិតផ្តួចផ្តើមរបស់ មូលនិធិ​អក្ខរកម្ម ពិភពលោក ដែល​​ជាអង្គការសប្បុរសធម៌អក្ខរកម្មពិភពលោកកំពូល និងក្រុមប្រឹក្សា  អក្ខរកម្មពិភពលោក។ ជារៀងរាល់ឆ្នាំ មូលនិធិ​អក្ខរកម្មពិភពលោកតែងបានទទួលស្គាល់បុគ្គល និងអង្គការនានា សម្រាប់ការខិតខំប្រឹងប្រែងលើកកម្ពស់​​ការរៀនសូត្រ​អក្ខរកម្ម ដែល​មានភាពលេចធ្លោ និងឆ្នើមជាងគេ៕