លោកខាងលិច ទទួលបានសម្ព័ន្ធមិត្តថ្មី ក្រោយហ្វាំងឡង់​​នឹង​​ក្លាយ​​ជាស​មាជិក​​​ណាតូ

អន្តរជាតិ

អស់រយៈពេលជាច្រើនខែ ទីបំផុតប្រទេសហ្វាំងឡង់ នឹងក្លាយជាសមាជិកណាតូទី ៣១ នៅថ្ងៃអង្គារ កែប្រែយុទ្ធសាស្ត្រថ្មី​​ស្រឡាង​នៅក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីរុស្ស៊ី​បើកការឈ្លានពាន​ចូល​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bangkokpost បានបង្ហាញថា មុននឹងទទួលបានសិទ្ធជាសមាជិកណាតូ ហ្វាំងឡង់ត្រូវ​ទទួលបាន​ការបោះឆ្នោតពីសមាជិកមុនៗ ហើយបន្ទាប់ពីតួកគីបោះឆ្នោតគាំទ្រ ហ្វាំងឡង់បាន​បំបែករនាំងចុងក្រោយ ក្នុងការ​ក្លាយជា​សមាជិកអង្គការពិភពលោកមួយនេះ។

ការចូលជាសមាជិកនេះទៀតសោត បានធ្វើឲ្យហ្វាំងឡង់ក្លាយជាប្រទេសបញ្ចប់ដំណើរការ​ចូល​ណាតូលឿនបំផុត ពោល​ការបញ្ចប់ការផ្តល់សច្ចាប័នមានរយៈពេលយ៉ាងយូរក្រោមមួយឆ្នាំ​ប៉ុណ្ណោះ។

ជម្រាបដែរថា រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ នឹងប្រគល់ឯកសារចូលជាធរមានជាផ្លូវការ ដល់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលជាអ្នករក្សាសន្ធិសញ្ញាបង្កើតអង្គការណាតូ។

នេះក៏មានន័យថា លោកខាងលិចទទួលបានសម្ព័ន្ធមិត្តថ្មីស្រឡាងមួយ ហើយវា​នឹងធ្វើ​ឲ្យស្ថានការណ៍រុស្ស៊ី​កាន់តែមានភាពតានតឹង​លើសមួយកម្រិតទៀត៕