ពូជស្រូវក្រអូបថ្មី «ចំប៉ីស៧០» ដែលប្រើពេល​ស្រាវជ្រាវរហូត៩ឆ្នាំ បានដាក់ឱ្យប្រើប្រាស់ហើយ

សង្គម​ និង​សេដ្ឋកិច្ច

​​បន្ទាប់​​​ពីប្រើ​ពេ​ល​​អ​ស់​៩ឆ្នាំ ​ក្នុង​កា​រស្រា​វ​ជ្រាវ​​​ និ​ង​ឆ្លង​កា​ត់​ការ​ធ្វើ​ពិសោ​ធ​ន៍ នៅ​លើ​ស្រែរ​ប​ស់ប្រ​ជា​កសិ​ក​រ​​ចំ​នួ​ន៨​០​​ក​ន្លែ​ង​​រួ​ច​ម​ក​ ពេលនេះពូជស្រូ​វ​ក្រ​អូប​ថ្មី​​«​ចំ​ប៉ីស​៧​០​» ​​ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយលោ​ក ឌិ​ត​ ទី​ណា ​រ​ដ្ឋម​ន្ត្រីក្រ​សួ​ង​កសិ​កម្ម​ ​រុក្ខា​ប្រ​មា​ញ់ ​និ​ងនេ​សា​ទ​ ​និ​ងលោក​ Jistin W​h​y​at​t​ ឯ​ក​អ​គ្គ​រាជ​​​ទូ​ត​ប្រទេ​ស​អូ​ស្រ្តាលី​ ប្រចាំ​​ព្រះ​​រា​ជាណា​ច​ក្រក​ម្ពុ​ជា​ ​​នៅ​ព្រឹក​ថ្ងៃ​ទី​៥មេសា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងកសិកម្ម និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងថា ចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម៣ខែ ក្នុងការដាំដុះ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ ពូជនេះ ក៏ជួយកាត់បន្ថយដើមទុនសម្រាប់ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផលផងដែរ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ « ចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះ ដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងន័យអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ ទំនងការទូតដ៏សំខាន់ ជាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ខណៈលោកថា ពូជស្រូវថ្មីមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្ម ផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុលោក Justin Whyatt បានលើកឡើងដែរថា « ប្រទេសអូស្ត្រាលីមានមោទកភាព ដែលបាន គាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងការបង្កើតពូជស្រូវចំប៉ីស៧០នេះ ខណៈលោកសង្ឃឹមថា កសិករទូទាំងប្រទេសកម្ពុជា នឹងដាំដុះពូជស្រូវចំប៉ីស៧០នេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

​គួរបញ្ជាក់ដែរថា បើតាមសេ​ច​ក្តីប្រ​កា​សព័​ត៌​មាន​​រួ​មរបស់ក្រសួងកសិកម្ម និងស្ថានទូតអូស្រ្តាលី ​​បាន​​ប​ញ្ជាក់​ថា​ ពូ​ជស្រូ​វចំ​ប៉ី​ស៧​០​ គឺ​ជា​លទ្ធ​ផ​ល​នៃកិ​ច្ច​សហ​ប្រ​តិប​ត្តិ​ការ​ ​រវា​ង​វិ​ទ្យា​ស្ថាន​ស្រា​វជ្រា​វ​ និ​ង​អភិ​វ​ឌ្ឍ​​ន៍​ក​សិ​ក​ម្មក​ម្ពុ​ជា (កា​ឌី) ​​និ​ង​រ​ដ្ឋាភិ​បា​ល​​​អូ​ស្ត្រាលី​។​ ចំ​ប៉ី​ស​៧​០ត្រូ​វ​បាន​ប​ង្កាត់​ចេ​ញពី​ពូ​​ជស្រូ​វ​ផ្ការំ​ដួ​លរ​ប​ស់​​​ក​ម្ពុជា​​ដែ​ល​ជា​ស្រូ​វ​ជាប់​ពាន​រ​ង្វា​ន់​ល្អ​ដាច់​គេ​ក្នុ​ងពិ​ភ​ពលោ​ក​ ជាមួ​យ​នឹង​ស្រ​ឡាយ​​ស្រូ​វមិ​ន​ប្រ​កាន់​រ​ដូវ​ ​C​Ni​9​02​4។​ ​ពូ​ជស្រូ​វ​នេះ​​ បា​នឆ្ល​ង​កាត់​កា​រធ្វើ​ពិ​សោធ​ន៍នៅ​លើ​ស្រែ​ក​សិក​រ​ចំនួ​ន​៨០​ក​ន្លែ​ង ​​​ទាំង​ក្នុ​ងរ​ដូ​វប្រាំ​ង​​​និ​ងរ​ដូ​វវ​ស្សា​។​ ​

ជាងនេះទៀត ​​ពូ​ជស្រូ​វ​ថ្មី​ «​ចំ​ប៉ីស​៧​០» ជា​ពូជ​ស្រូ​វស្រា​ល​ក្រ​អូ​ប​ ​មិ​នប្រ​កា​ន់រ​ដូ​វ ​ដែ​លមា​ន​អាយុ​​​កា​ល​​​​ពី​​៩​៣​ថ្ងៃ ​(​ពង្រោះ​)​ ​ទៅ៩​៧​ថ្ងៃ ​(ស​ន្ទូង)។ ​ពូជ​ស្រូ​វចំ​ប៉ី​ស៧​០​នេះ​ ត្រូ​វ​បា​នធ្វើ​​​ការ​ប​ង្កា​ត់រ​វា​ងពូ​ជ​ស្រូ​វផ្កា​រំ​ដួល​​ ជា​ពូ​ជ​ស្រូវ​ក្រ​អូ​ប​ប្រកាន់​​រដូវ(មេ) និងស្រ​ឡាយ​ស្រូ​វ​ ​CN​i9024 ជាពូជស្រូវ​ស្រាលមិនប្រ​កាន់​រ​ដូវ​ ​ដែ​ល​មាន​​ប្រភព​ពីប្រទេស​ចិន​៕ អត្ថបទ៖​ពិសី