មិនមែនថៃ វៀតណាម ឬបាលី ហើយក៏មិនមែនម៉ាលឌីវ គឺកោះអភិជនរីសតមួយកន្លែង នៅខេត្តកោះកុង

អាជីវកម្ម

រីសតមួយកន្លែងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកទេសចរណ៍ដែលចង់មានបានការស្នាក់លំដាប់អភិជន VVIP ស្ថិតនៅលើកោះដ៏ធំប្រចាំខេត្តកោះកុង ស្រុកគិរីសាគរ គឺមានតែកោះស្តេច ហើយគឺមានតែនៅកោះអភិជនរីសត់មួយប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ពេលវេលាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ អ្នកដែលអ្នកទន្ទឹងរង់ចាំដំណើរកម្សាន្តដ៏អស្ចារ្យ គឺមានតែកោះអភិជនរីសត ជាទីកន្លែងលំហែកាយដ៏ស្រស់ស្អាតនៅកោះស្ដេច ដែល ហ៊ុព័ទ្ធដោយសម្រស់ធម្មជាតិពណ៌បៃតង និងបទពិសោធន៍នៃការស្នាក់នៅដ៏ប្រណិត។

ម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ អេសប្រេស ដែលជាអ្នកវិនិយោគលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ លោកឧកញ៉ា សួរ វិរៈ បានបង្ហាញឲ្យដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា “មិនមែននៅថៃ មិនមែននៅវៀតណាម មិនមែននៅបាលី មិនមែននៅម៉ាលឌីវ នោះឡើយ តែជាតំបន់ទេសចរក្នុងប្រទេសកម្ពុជាយើងនឹងចាប់ផ្តើមដំណើរការសាកល្បងហើយ មិនចាំបាច់ហោះទៅប្រទេសគេទៀតឡើយ ត្រឹមកោះស្តេចយើងនឹង”។

លោកអ្នកនឹងទទួលបាននូវអារម្មណ៏ស្រស់ស្រាយ និង បន្ធូរភាពតានតឹង ជាមួយនឹង ទេសភាពឆ្នេរសម្រុទដ៏ស្រស់ស្អាត ទឹកសមុទ្រខៀវស្រងាត់របស់ កោះអភិជនរីសត ក្នុងពេលឆាប់ៗនេះ!!!