ការលក់ផ្ទះថ្មីៗរបស់ចិន ហក់ឡើងជាង ៥៥% គិតត្រឹមខែមីនា ឆ្នាំ ២០២៣ នេះ

អន្តរជាតិ

យោងតាមការស្ទង់មតិមួយ បានបង្ហាញកាលពីសប្តាហ៍នេះថា​ការលក់ផ្ទះថ្មីៗរបស់ប្រទេសចិន បានកើនឡើងយ៉ាងខ្លាំង នៅក្នុងខែមីនា ដោយសារតែគោលនយោបាយគាំទ្រមួយរបស់ ដែលដាក់ចេញដោយរដ្ឋាភិបាល គឺបានជំរុញឱ្យមានការកើនឡើងតម្រូវការ នៅទូទាំងទីក្រុងចំនួន ១៤ ដែលត្រូវបានលើកយកមកស្ទង់មតិ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទិន្នន័យ ដែលទទួលបានពី China Index Academy ដែលជាស្ថាប័នស្រាវជ្រាវទៅលើអចលនទ្រព្យឯករាជ្យធំបំផុត របស់ប្រទេសចិន បានបង្ហាញថា ការលក់ផ្ទះថ្មីៗ បានកើនឡើងដល់ ៥៥,៧% នៅក្នុងខែមីនា ពីកំណើន ៣១,៩% នៅក្នុងខែកុម្ភ:។

គួរឱ្យដឹងថា ទីក្រុងលំដាប់ទីមួយ រួមទាំងរដ្ឋធានីប៉េកាំងរបស់ប្រទេសចិន និងទីក្រុងសៀងហៃ ការលក់ផ្ទះថ្មីៗ បានហក់ឡើងខ្ពស់បំផុត ដល់ទៅ ៧៣% កាលពីខែមុន ស្របពេលការលក់ផ្ទះថ្មីៗ នៅទីក្រុងលំដាប់ទី ២ បានកើនឡើង ៥៤,៧% និងទីក្រុងលំដាប់ទី ៣ បានកើនឡើង ២៨,៦% ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលចិន បានបង្កើតគោលនយោបាយគាំទ្រជាច្រើន នៅក្នុងប្រទេស ដោយបានណែនាំអំពីកញ្ចប់ថវិកាសង្គ្រោះដ៏ទូលំទូលាយមួយកាលពីចុងឆ្នាំមុន ទៅលើវិស័យអចលនទ្រព្យ ដើម្បីជំរុញដល់ការលក់ និងអនុញ្ញាតឱ្យមានការបញ្ចប់គម្រោងដែលនៅសេសសល់ ក្នុងការជួយឱ្យអតិថិជនមានទំនុកចិត្តឡើងវិញ។

លើសពីនេះ បើតាមការស្ទង់មតិដាច់ដោយឡែកមួយផ្សេងទៀត ដោយក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា តម្លៃផ្ទះថ្មី នៅក្នុងទីក្រុងចំនួន ១០០ របស់ប្រទេសចិន បានកើនឡើងនៅក្នុងល្បឿនលឿនបំផុត ក្នុងរយ:ពេល ៩ ខែចុងក្រោយ គិតត្រឹមខែមីនា ៕