ADB បន្ទាប​ការព្យាករលើកំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ីបន្តិច សម្រាប់ឆ្នាំ ២០២៣ និង ២០២៤

អន្តរជាតិ

យោងតាមការវាយតម្លៃចុងក្រោយមួយ របស់ធនាគារអភិវឌ្ឍអាស៊ី ឬហៅកាត់ថា ADB បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី រំពឹងថាអាចនឹងកើនឡើង ៤,៨% នៅក្នុងឆ្នាំ ២០២៣ នេះ និង ៥% នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ពោលគឺបានធ្លាក់ចុះពីកំណើន ៥,៣% កាលពីឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយក ADB ប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Jiro Tominaga បាននិយាយថា ការកើនឡើងទៅលើការនាំចេញ គឺបានរួមចំណែកយ៉ាងធំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ដល់ ៥,៣% នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ។

យ៉ាងណាមិញ ប្រទេសដែលពឹងផ្នែកខ្លាំងទៅលើការនាំចេញទំនិញដូចជាឥណ្ឌូនេស៊ី គឺអាចទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង ពីកើនឡើងតម្លៃខ្ពស់ ក្នុងឆ្នាំ ២០២២ នៅពេលដែលសេដ្ឋកិច្ចពិភពលោក បានងើបឡើងមកវិញ បន្ទាប់ពី​ធូរ​ស្រាលពីជំងឺកូវីដ-១៩ និងជំរុញឱ្យមានតម្រូវការលោហ: ឥន្ធន:ហ្វូស៊ីល និងទំនិញផ្សេងៗទៀត ។

ប៉ុន្តែសម្រាប់ឆ្នាំ ២០២៣ នេះវិញ លោក Jiro បានទទួលស្គាល់ថា សេដ្ឋកិច្ចរបស់ពិភពលោកហាក់កំពុងមានភាពរង្គោះ​រង្គើ​ដូច្នេះវាអាចនឹងកាត់បន្ថយកំណើននាំចេញរបស់ឥណ្ឌូនេស៊ី ប៉ុន្តែដោយសារតែការប្រើប្រាស់ឯកជនមានចំនួនច្រើន នៅក្នុងចរន្តសេដ្ឋកិច្ចប្រទេសនេះ ព្រោះតែការចំណាយរបស់អ្នកប្រើប្រាស់មានភាពប្រក្រតី និងអត្ថប្រយោជន៍ ដែលទទួលបានពីការថយចុះអតិផរណា ដូច្នេះវាអាចនឹងនៅតែអាចជួយជំរុញដល់ការកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី នៅឆ្នាំនេះ ។

ទន្ទឹមនឹងនេះ កំណើន GDP របស់ឥណ្ឌូនេស៊ី ក៏ត្រូវរក្សាបានយ៉ាងល្អផងដែរ កាលពីឆ្នាំមុន ពោលគឺផ្ទុះស្រឡះពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់របស់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍជាច្រើន និងប្រទេសកំពុងរីកចម្រើនមួយចំនួន ដោយឥណ្ឌូនេស៊ី ហាក់មិនបានទទួលរងផលប៉ះពាល់នោះឡើយ នៅពេលដែលអត្រាអតិផរណាពិភពលោក បន្តកើនឡើងនោះ ៕