ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារលោកឧកញ៉ា លឹម រស់ និងភរិយា លោកជំទាវឧកញ៉ា សុទ្ធី ម៉ូនីកា ជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៥៩៦ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានសម្រេចផ្តល់គោរមងារ ឧកញ៉ា លឹម រស់ សហស្ថាបនិកក្រុមហ៊ុន អាយអិនជី ហូលឌីង (I.N.G Holding) ជា «អ្នកឧកញ៉ា» ខណៈដែលព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៥៩៥ ចុះថ្ងៃដូចគ្នា បានសម្រេចផ្តល់គោរមងារ លោកជំទាវឧកញ៉ា សុទ្ធី ម៉ូនីកា ជា «អ្នកឧកញ៉ា» ផងដែរ៕