ចំនួនមហាសេដ្ឋីសិង្ហបុរីកើនឡើងខ្លាំង បើទោះសេដ្ឋកិច្ចបច្ចុប្បន្នកំពុងមានបញ្ហា

អន្តរជាតិ

មួយរយៈកាលចុងក្រោយនេះ សេដ្ឋកិច្ចពិភពលោកកំពុងមានសភាពមិនប្រក្រតី តួយ៉ាង​ស្ថាប័នហិរញ្ញវត្ថុធំៗទូទាំងពិភពលោក កំពុងមានភាពជ្រួលច្របល់ តួយ៉ាងធនាគារលំដាប់​កំពូល​អាមេរិក Silicon Valley Bank ទើបនឹងដួលរលំថ្មីថ្មោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជាសេដ្ឋកិច្ចពិភពលោកហាក់រអាក់រអួលក្ដី ប៉ុន្តែសេដ្ឋកិច្ចនៅតំបន់អាស៊ីហាក់មិនសូវ​ប៉ះពាល់ ដូចជាសេដ្ឋកិច្ចសិង្ហបុរី​កំពុង​បង្ហាញ​សញ្ញាល្អ ដោយចំនួនមហាសេដ្ឋីសម្រាប់ឆ្នាំ ២០២៣ កើនឡើងពី ២៦ ដល់ ៣៥នាក់ បើធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពី Goodyfeed។

ចំណែកមហាសេដ្ឋីមានបំផុតប្រចាំប្រទេស នៅតែជាស្ដេចត្រាញ់ Li Xiting ដែលគ្រងតំណែង​មួយ​នេះ​កាលពីឆ្នាំទៅ ជាមួយទំហំទ្រព្យសម្បត្តិ​ប្រមាណ ១៦,៣ពាន់លានដុល្លារ និងរកស៊ី​លើ​វិស័យសុខាភិបាល។

សូមជម្រាបដែរថា ទ្រព្យសម្បត្តិមហាសេដ្ឋីសរុប ៣៥នាក់ ក្នុងឆ្នាំ ២០២៣នេះ មានសរុបប្រមាណ ១១៩ពាន់លានដុល្លារ ច្រើនជាងឆ្នាំទៅ​ដែលមានត្រឹម ១០៦,៧ពាន់លានដុល្លារប៉ុណ្ណោះ៕