ឧកញ៉ា គីម ហ៊ាង បង្ហើបប្រាប់គន្លឹះវិនិយោគដីបែបណា ដើម្បីអាចឆាប់បានប្រាក់ចំណេញ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យ​ជាង ២​ទសវត្សរ៍ ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ដើម្បី​​អាច​ឆាប់​បាន​ប្រាក់​ចំណេញ​លើ​ការ​វិនិយោគ​លើ​ដីធ្លី ​​គឺ​​លោកអ្នក​​​គួរ​តែ​វិនិយោគ​​ទៅ​លើ​ប្រភេទ​ដី​លំនៅឋាន ​​ដែលជា​ដី​សម្រាប់​សាងសង់​លំនៅឋាន​បែប​បុរី ខុនដូ ឬ​ផ្ទះ​ល្វែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ប្រធាន KW Cambodia ទូទាំង​ប្រទេស​ ​​បាន​លើក​ឡើង​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ថា ជា​ទូទៅ​ប្រភេទដីត្រូវបានបែងជា៤ប្រភេទ​គឺ ដីទេសចរណ៍ ដីឧស្សាហកម្ម ដីលំនៅឋាន និងដីកសិកម្ម។ លោក​ឧកញ៉ា​បណ្ឌិត​ បាន​បន្តថា ប្រភេទដីនីមួយៗ វាមានចំណុចវិជ្ជមានរៀងៗខ្លួន ប្រសិនបើលោកអ្នកចង់វិនិយោគដី ដែល​ឆាប់ទទួលបានប្រាក់ចំណេ​ញ លោកអ្នកគួរតែវិនិយោគដីប្រភេទលំនៅឋាន ដែលជាប្រភេទដីទុក​សម្រាប់សាង​សង់​លំនៅឋាន​បែបបុរី ខុនដូ ឬ​ផ្ទះល្វែង។

ឧកញ៉ា គីម ហ៊ាង បាន​បន្ថែម​ថា ចំណែកឯប្រភេទដីទេសចរណ៍ គឺជាប្រភេទដីដែលមានឱកាស​វិនិយោគ​លំដាប់​លេខពីរ​ សម្រាប់ធ្វើការវិនិយោគ ព្រោះ​ដីប្រភេទទេស​ចរណ៍ មានឱកាសចំណេញសម្រាប់ខាងវិស័យទេសច​រណ៍ ដែលមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន សម្រាប់ទទួលភ្ញៀវទេសចរ។ លោក​ឧកញ៉ា បាន​បញ្ជាក់​បន្ថែម​ថា ដីតំបន់ភ្នំ អាចនឹងឡើងថ្លៃយឺតជាងដីនៅតំបន់ទន្លេ និងសមុទ្រ ព្រោះដីតំបន់ភ្នំមានទំហំធំ មិនងាយចំណេញនោះទេ បើចង់ចំណេញច្រើន គឺត្រូវទិញដីនៅតំបន់ទន្លេ ព្រែក និងតំបន់សមុទ្រ ជាដើម។

សូម​ជម្រាប​ជូន​ថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជា​អ្នកជំនាញ​អចលនទ្រព្យ​ចាស់​វស្សា​មួយ​រូប​នៅ​កម្ពុជា និង​បច្ចុប្បន្ន​ជា​ អគ្គនាយក​ បុរី វិមានសំណាង។ បុរី វិមានសំណាង ​​របស់​​លោកឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ជា​បុរី​លំដាប់​អភិជន ដែល​មាន​ម៉ូដផ្ទះវីឡា ៣ប្រភេទ គឺ​វីឡាឃីង វីឡាឃ្វីន និងវីឡា​ព្រីន។

បុរី វិមានសំណាង ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន​បែប​ក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង​សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕