លោក គួច ចំរើន និងអភិបាលខេត្ត ២រូបទៀត ព្រះមហាក្សត្រឡាយព្រះហស្តលេខាឲ្យបន្តកាន់ដំណែងរបស់ខ្លួនដដែល

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូលថ្វាយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខដំណែងអភិបាលគណៈនៃគណៈអភិបាលខេត្តចំនួន ៣រូបសម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមព្រះរាជក្រឹត្យចំនួន១ទំព័រ លេខ នស/រកត/០៤២៣/៦៥១ ព្រះករុណា អង្គព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ឡាយព្រះហស្តលេខាតែងតាំងមុខដំណែងលោក អ៊ុ រាត្រី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលគណៈនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ជាអភិបាលគណៈនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក អ៊ុន ចាន់ដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាលគណៈនៃគណៈអភិបាលខេត្តកំពង់ចាម។

លោក អ៊ុ រាត្រី ត្រូវបានសម្រេចឲ្យកាន់ដំណែងអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ជំនួសលោក សួន បវរ ដែលត្រូវបានផ្ទេរភារកិច្ច ទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។ កាលណោះលោក អ៊ុ រាត្រី កំពុងកាន់តួនាទីជាអភិបាលខេត្តបន្ទាយមានជ័យ។

លោកគួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ហើយបានចូល កាន់តំណែងជាអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ជំនួសលោក យន្ត មីន ដែល ត្រូវ ផ្ទេរភារកិច្ច ឲ្យទៅ បម្រើ ការងារនៅ ទីស្តីការក្រសួងមហាផ្ទៃ។ លោក គួច ចំរើន ត្រូវ បាន គេមើលឃើញ ថា ជាមន្រ្តី មាន សមត្ថភាព និង មាន បទពិសោធន៍លើការ គ្រប់គ្រង រដ្ឋបាល។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់ អះអាងថា ខេត្តព្រះសីហនុត្រូវ តែ មានអភិបាលខេត្ត ដែលខ្លាំងដូចលោកគួច ចំរើន ជាអ្នកគ្រប់គ្រង។

លោក គួច ចំរើន អតីតជាអភិបាលរងខណ្ឌចំការមន, អភិបាលខណ្ឌមានជ័យ, អភិបាលខណ្ឌដូនពេញ និងអគ្គនាយករងនៃអគ្គនាយករដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មុនចូលកាន់ដំណែងអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។

ចំណែកឯលោក អ៊ុន ចាន់ដា ត្រូវបានសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០១៩ បាន ស្នើ សុំ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរភារកិច្ច អ៊ុន ចាន់ដា ពីអភិបាល ខេត្តព្រះវិហារ ទៅជាអភិបាល ខេត្តកំពង់ចាម ជំនួសលោក គួច ចំរើន ដែលត្រូវមកធ្វើជាអភិបាលខេត្តព្រះសីហនុ។

លោក អ៊ុន ចាន់ដា ធ្លាក់កាន់តួនាទីប្រធានផ្នែកកាត់បន្ថយភាពក្រីក្រនៅទីស្ដីការគណៈរដ្ឋមន្ត្រី និង ជាអភិបាលរង ខេត្តព្រះវិហារ៕