ទុនបម្រុងបរទេសអ៊ុយក្រែន កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុន

អន្តរជាតិ

ទុនបម្រុងបរទេសអ៊ុយក្រែន រាប់ទាំងរូបិយវត្ថុ និងមាសបានកើនឡើងដល់​ចំណុចខ្ពស់បំផុត​មិនធា្លប់មាន​ប្រមាណ ​៣០ពាន់លានដុល្លារ ដែលវាអាចទ្រទ្រង់ដល់​ការ​ចំណាយ​សម្រាប់ការនាំ​ចូល​ទំនិញ​យ៉ាងហោចណាស់ ៥ខែ។ នេះបើតាមសម្ដីទីប្រឹក្សាប្រធានាធិបតី Oleg Ustenko បាន​និយាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ទុនបម្រុងបរទេសរបស់ពួកយើង​បាន​កើនឡើង​ដល់ចំណុចខ្ពស់បំផុត​ប្រចាំទសវត្ស ដែលច្រើនជាង ​៣០ពាន់លានដុល្លារ ខណៈទំហំទឹកប្រាក់មួយនេះ អាច​រ៉ាប់រង​ការចំណាយ​ច្រើនជាង ៥ខែ​ ចំពោះការនាំចូលទំនិញមកអ៊ុយក្រែន”។

ឥស្សរជនជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ស្ថានការណ៍សេដ្ឋកិច្ចនៃប្រទេស អាចចាត់ទុក​ថា​កំពុងមានស្ថិរភាព បើសិនជាទុនបម្រុងជាតិ​អាច​រ៉ាប់រង​ការចំណាយ​លើ​ការនាំចូលទំនិញ​យ៉ាង​ហោចណាស់ ៣ខែ៕