Foxconn ត្រៀមកញ្ចប់ថវិកាជាង ៨០០លានដុល្លារ វិនិយោគនៅតៃវ៉ាន់

អន្តរជាតិ

Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple Inc បានប្រកាសថា មានគម្រោង​វិនិយោគនៅកោះតៃវ៉ាន់ ជាមួយទំហំទឹកប្រាក់ប្រមាណ ៨២០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា Foxconn ចង់សាងសង់រោងចក្រផលិត​រថយន្ត​អគ្គិសនីនៅភាគខាងត្បូងនៃកោះតៃវ៉ាន់ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់​មហិច្ឆតា​ផលិត​រថយន្តអគ្គិសនីរបស់ខ្លួន។

FILE PHOTO: A woman walks past the logo of Foxconn outside a company’s building, in New Taipe City, Taiwan December 22, 2022. REUTERS/Annabelle Chih

ទន្ទឹមនឹងនោះ ក្រុមហ៊ុនដែលមានឈ្មោះផ្លូវការថា Hon Hdai Precision Industry Co Ltd ក៏បាន​បញ្ជាក់ដែរថា គម្រោងវិនិយោគ​ខ្នាតយក្ស​នៅ​ទីក្រុង Kaohsiung មួយនេះ នឹងរាប់បញ្ចូល​ទាំងការ​ផលិត​រថយន្តក្រុង​អគ្គិសនី និង​អាគុយរថយន្ត​អគ្គិសនី​ផងដែរ។

សូមជម្រាបដែរថា ក្រៅពីជាដៃគូផ្គត់ផ្គង់ធំ​បំផុត​របស់ Apple ក្រុមហ៊ុន Foxconn ធ្លាប់​មាន​មហិច្ឆតា​ចង់​ប្រឡូក​លើ​វិស័យ​យានយន្តអគ្គិសនី ដើម្បី​ពង្រីកខ្លួនកាន់តែធំ ក៏ដូចជា​បង្កើនចំណូល​កាន់តែច្រើនជាងមុន​ផងដែរ៕