រដ្ឋមន្ត្រីអាមេរិក៖ ធនាគារពិភពលោកអាចផ្ដល់កម្ចី ៥០ពាន់លានដុល្លារ ជាមួយកំណែទម្រង់ថ្មី

អន្តរជាតិ

ធនាគារពិភពលោកកំពុង​រៀបចំកំណែទម្រង់ថ្មី ដែលអាចនឹងផ្ដល់កម្ចីប្រមាណ ៥០ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សខាងមុខ។ នេះបើតាមសម្ដីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បាន​ប្រាប់សារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារកណ្តាល រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអ្នកចូលរួមច្រើនជាង ១៨០ប្រទេស រំពឹងថានឹងជួបជុំ​គ្នា​នៅ​រដ្ឋធានីសហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំរដូវនិទាឃរដូវរបស់ IMF និងធនាគារកណ្ដាល។

ប្រធានបទសំខាន់ដែលនឹងលើកមកជជែកនោះគឺ ការវិវត្តន៍របស់ធនាគារពិភពលោក ចំពេលមានការជំរុញឱ្យអ្នកផ្តល់ប្រាក់កម្ចីកែប្រែឡើងវិញ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុជាដើម។

President-elect Joe Biden, right, listens as Janet Yellen, who Biden nominated to serve as Secretary of the Treasury, speaks at The Queen theater, Tuesday, Dec. 1, 2020, in Wilmington, Del. (AP Photo/Andrew Harnik)

“ខ្ញុំរំពឹងថានឹងមានការធ្វើបច្ចុប្បន្នភាពនៃបេសកកម្មរបស់ធនាគារក្នុងការបន្ថែមការកសាងភាព​ធន់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងជម្លោះ និងភាពផុយស្រួយទៅនឹងគោលដៅស្នូល”។ នេះបើតាមសម្ដីមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយ។

អ្នកស្រីក៏បន្ថែមថា៖ “វានឹងមានសេចក្តីប្រកាសថាធនាគារកំពុងពង្រីកសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួនដើម្បីបំពេញតាមគោលបំណងទាំងនេះ ហើយទទួលយកការផ្លាស់ប្តូរ ឬគាំទ្រការផ្លាស់ប្តូរដែលអាចបណ្តាលឱ្យមានលទ្ធភាពផ្តល់ប្រាក់កម្ចីបន្ថែមចំនួន 50 ពាន់លានដុល្លារអាមេរិកក្នុងទសវត្សក្រោយ”៕