វិនិយោគិនបរទេសបង្កើនការប្រុងប្រយ័ត្ន ចំពោះការវិនិយោគនៅប្រទេសវៀតណាម

អន្តរជាតិ

ក្រុមមេៗវិនិយោគិនបរទេសទាំងអស់ កំពុងបង្កើនការប្រុងប្រយ័ត្នជាមួយការវិនិយោគនៅ​ប្រទេសវៀតណាម បន្ទាប់ពីមិនមានការផ្លាស់ប្ដូរខ្លាំង​លើវិស័យមួយនេះ សម្រាប់ត្រីមាសដំបូង​នៃឆ្នាំ ២០២៣។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​ប្រទេស​វៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សន្ទស្សន៍អាជីវកម្មប្រចាំត្រីមាស​បាន​បញ្ជាក់​ថា វៀតណាម​នៅ​តែជាគោលដៅ​ធំបំផុត​សម្រាប់​វិនិយោគិនបរទេស ប៉ុន្តែដោយសារ​តម្រូវការ​សកល​មាន​ការ​ថយចុះ និងភាពមិនប្រាកដប្រជាលើស្ថានការណ៍នយោបាយ និងបទប្បញ្ញត្តិក្នុងស្រុក បាននាំឱ្យអ្នកគ្រប់គ្រងភាគច្រើននៅតែមានការប្រុងប្រយ័ត្ន។

ការស្ទង់មតិដែលផ្តោតលើក្រុមហ៊ុនអឺរ៉ុប និងបុគ្គលដែលប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម បានបង្ហាញថា ៥៨%នៃអ្នកគ្រប់គ្រងដែលបានស្ទង់មតិជាង ២០០ មិនមានគម្រោងផ្លាស់ប្តូរផែនការវិនិយោគរបស់ពួកគេ នៅក្នុងប្រទេសវៀតណាមក្នុងត្រីមាសនេះទេ។

សូមជម្រាបដែរថា វៀតណាមទទួលបានការវិនិយោគពីបរទេសដោយផ្ទាល់ (FDI) ប្រមាណ ៤,៣ពាន់លានដុល្លារនៅត្រីមាសនេះ តិចជាងឆ្នាំទៅប្រហែល ២,២%។

វិនិយោគិនបរទេសដែលកំពុងវិនិយោគនៅវៀតណាម​ភាគច្រើនមកពីប្រទេសហូឡង់ បារាំង លុចសំបួរ និងអាល្លឺម៉ង់ ដែលសុទ្ធសឹងតែជាសមាជិកអឺរ៉ុប ជាមួយនឹងទំហំថវិកា​វិនិយោគសរុប​ច្រើនជាង ២០ពាន់លានដុល្លារ។

បន្ថែមពីនោះ ក្រុមហ៊ុនបរទេសទាំងនោះក៏បានបញ្ជាក់ទៀតថា ពួកគេគ្មានគម្រោងក្នុងការ​បន្ថែម​បុគ្គលិកនា​ត្រីមាសនេះឡើយ ដែលបណ្ដាលឲ្យមានការ​សន្និដ្ឋាន​ថា អាចនឹងមានការ​កាត់បន្ថយ​បុគ្គលិកប្រមាណ ១៦% បន្ថែមទៀត៕