IMF ព្រមានពីកំណើនសេដ្ឋកិច្ចសកល មានការងើបឡើងយឺត

អន្តរជាតិ

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានធ្វើការព្រមានកាលពីថ្ងៃអង្គារ៍ថា ភាពកើនឡើងនៃ​អតិផរណា តម្លៃម្ហូបអាហារ និងឥន្ធនៈ ក៏ដូចជាការតំឡើងការប្រាក់ កំពុងជំរុញឲ្យពិភពលោក​កាន់តែ​ប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ច និងបង្កហានិភ័យដល់ទីផ្សារហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី RT បាន​បន្ថែមទៀតថា IMF បានទម្លាក់ការព្យាករណ៍របស់ខ្លួន និងបង្ហើប​ថា ប្រទេសជាច្រើនអាចនឹងធ្លាក់ក្នុងរណ្ដៅវិបត្តិសេដ្ឋកិច្ចនាឆ្នាំក្រោយ។

“មហាអំណាចសេដ្ឋកិច្ចទាំង ៣ មានសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប នឹងនៅតែ​ស្ថិតក្នុង​ស្ថានភាពសេដ្ឋកិច្ចនឹងថ្កល់។ ស្ថានការណ៍អាក្រក់បំផុតនោះគឺ មនុស្សជាច្រើននឹងទទួលបាន​អារម្មណ៍ថា ឆ្នាំ ២០២៣នេះ គឺបានស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច”។ នេះបើតាមសម្ដីប្រធានផ្នែកសេដ្ឋកិច្ច Pierre-Oliver Gourinchas បាន​អះអាង។

សូមជម្រាបដែរថា IMF បានព្យាករថា GDP សកលនឹងងើបឡើងយឺតប្រមាណ ២,៧% ប៉ុណ្ណោះនា​ឆ្នាំក្រោយ ដែលទាបជាងការរំពឹងទុកកាលពីខែកក្កដា ដែលមានប្រមាណ ២,៩%៕