អត្រាក្រុមហ៊ុនក្ស័យធននៅប្រទេសហូឡង់ កំពុងបង្ហាញក្ដីបារម្ភខ្លាំងនៅអឺរ៉ុប

អន្តរជាតិ

ចំនួនក្រុមហ៊ុនដែលបានប្រកាសក្ស័យធននៅប្រទេសហូឡង់ កំពុងធ្វើឲ្យស្ថានការណ៍​នៅសហភាពអឺរ៉ុប​កាន់តែច្របូកច្របល់ខ្លាំង ពោលវាមានច្រើនជាងទ្វេដងគិតត្រឹមត្រីមាសទីមួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី NL Times បានរាយការណ៍ថា ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញរាយ ជាច្រើនទទួលផង​ប៉ះពាល់​ជាខ្លាំង ឈានដល់ការប្រកាសក្ស័យធន​បញ្ចប់​អាជីវកម្មតែម្ដង។

ក្រុមហ៊ុនប្រមាណ ៧៨១ បាន​ប្រកាសក្ស័យធន គិតចន្លោះពីខែមករា ដល់ខែមីនា ដែលច្រើនជាង​ឆ្នាំទៅ​ដែលមានត្រឹម ៥០៦ ប៉ុណ្ណោះ ខណៈ​ចំពោះហាងកាហ្វេ និងភោជនីយដ្ឋាន​វិញ កើនឡើងជិត ៣ដង ដែលបានបិទទ្វារ​មានរហូតដល់ ៥៤ហាង។

មូលហេតុចំបងដែលធ្វើឲ្យ​ក្រុមហ៊ុនជាច្រើន​មិនអាច​បន្តដំណើរអាជីវកម្ម​នៅប្រទេស​មានសេដ្ឋកិច្ច​ធំបំផុតទី ៥ ប្រចាំ EU ដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងអត្រា​អតិផរណា​ខ្ពស់ខ្លាំងពេក៕