ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ប្រកាសកើបប្រាក់ចំណូលជាង ៥០០លានដុល្លារ ត្រឹមត្រីមាសទី១

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់វៀតណាម Vietjet Air ថ្មីៗនេះ បានរាយការណ៍ពីកើនឡើងប្រាក់ចំណូលដ៏ខ្ពស់បំផុតមួយ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ នេះ ដោយសារតែត្រូវបានជំរុញយ៉ាងខ្លាំង ជាមួយនឹងការបើកផ្លូវហោះហើរថ្មីៗជាបន្តបន្ទាប់ ចាប់តាំងដើមខែដំបូង ឆ្នាំនេះមក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ជាមួយនឹងភាពវិជ្ជមានចាប់តាំងពីខែដំបូងឆ្នាំនេះមក ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរសរុបរបស់ខ្លួន បានចំនួន ៣១ ២៦០ ជើង ជាមួយនឹងអ្នកដំណើរចំនួន ៥,៤ លាននាក់ និងទទួលបានប្រាក់ចំណូលចំនួន ១២,៦ទ្រីលានដុង (៥៣៧,៣លានដុល្លារ) នៅក្នុងត្រីមាសទី១ ។

គួរឱ្យដឹងថា ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រងកាលពីឆ្នាំមុនមក ក្រុមហ៊ុន Vietjet មិនត្រឹមតែបានបន្ថែមបណ្តាញហោះហើរក្នុងស្រុកតែប៉ុណ្ណោះទេ ខណ:ពួកគេក៏បានត្រួសត្រាយផ្លូវ ក្នុងការធ្វើអាជីវកម្មបើកផ្លូវហោះហើរអន្តរជាតិថ្មីៗ ទៅកាន់តំបន់អាស៊ី និងអឺរ៉ុប ហើយក៏បានបើកផ្លូវហោះហើរដំបូង ទៅកាន់តំបន់អូសេអានី ផងដែរ ។

ជម្រាបជូនផងដែរថា ក្រៅពីបានបើកផ្លូវហោះហើរថ្មីៗហើយ ក្រុមហ៊ុន Vietjet ក៏បានដាក់ចេញនូវប្រូម៉ូសិនសំបុត្រដ៏ទាក់ទាញជាច្រើន ព្រមទាំងបានផ្តល់ជូននូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីជួយឱ្យអ្នកដំណើរ ទទួលបានបទពិសោធកាន់តែច្រើន នៅលើជើងហោះហើររបស់ខ្លួន ថែមទៀតផង៕