អតីតតារាចម្រៀងនិងពិធីករ លោកលាន អាហ្រ្វីលគីនីន ដែលជាស្វាមីរបស់អ្នកនាងកែវ វរលក្ខណ៍ និងត្រូវជាប្អូនថ្លៃរបស់អតីតតារាសម្ដែងកែវ ពិសី និងកែវ ស្រីនាង នោះ មានព័ត៌មានថា ពេលនេះលោកបានឡើងងារទៅជា ”ឧកញ៉ា”ទៅហើយ។
ការបែកធ្លាយរឿងលោកអាហ្រ្វីលគីនីន ស្ងាត់ៗឡើងងារជាឧកញ៉ានេះ នៅពេលដែលលោកបានទៅចូលរួមមួយកាលពីពេលថ្មីៗនេះ ខណៈដែលតារាប្រុសស្រីជាច្រើនបានហៅលោកអាហ្រ្វីលគីនីន ថាជា ”ឧកញ៉ាៗ” តែម្ដងដែលធ្វើឲ្យម្នាក់ៗស្រឡាំងកាំង ព្រោះការពិតអតីតពិធីកររូបនេះផ្អាកលេងសិល្បៈ ដោយសារតែលោកឡើងឋានៈខ្ពង់ខ្ពស់បែបនេះសោះ។
មុនមានព័ត៌មានថា លោកលាន អាហ្រ្វីលគីននីន បានឡើងតំណែងជាឧកញ៉ានេះ អតីតៈតារារូបនេះត្រូវបានគេដឹងថា កំពុងតែសម្រុករកស៊ីផ្នែកអចលនទ្រព្យយ៉ាងខ្លាំងខ្លា ហើយថែមទាំង ជិះរថ
យន្ដទំនើបៗមិនចាញ់សេដ្ឋីឡើយ។ ជារឿយៗលោកអាហ្រ្វីលគីនីន មិនសូវចេញមុខមាត់តាមបណ្ដាកម្មវីធីអ្នកសិល្បៈឡើយ លើកលែងតែអ្នកនោះជិតស្និទ្ធលោកបំផុត ទើបគេឃើញអតីតពិធីកររូបនេះទៅបង្ហាញខ្លួន។ លាន អាព្រីលគីនីន ត្រូវបានគេមើលឃើញថា បានដកខ្លួនពីសិល្បៈជាច្រើនឆ្នាំមកហើយ ក្រោយបានភ្ជាប់ស្នេហ៍ជាមួយអ្នកនាងកែវ វរលក្ខណ៍ ដោយទទួលបានចំណងដៃកូនប្រុសស្រីពេញវ័យកំលោះក្រមុំទៅហើយ ខណៈដែលកាលពីខែមុន អតីតពិធីករឡើងងារជាឧកញ៉ារូបនេះ ក៏បានរៀបមង្គលការកូនប្រុសរបស់លោកម្នាក់ ផងដែរ។
ការលេចឮថា លោកអាហ្រ្វីលគីនីន មានងារជាឧកញ៉ានៅពេលនេះ ធ្វើឲ្យបណ្ដាសិល្បករ និងមហាជនជាច្រើនមានការភ្ញាក់ផ្អើល នឹងមានការកោតសរសេរទៅលើរូបលោកជាខ្លាំង។ ទោះបីជាបែបមានការលេចឮ ព័ត៌មានថា រូបលោកទទួលងារជា ឧកញ៉ាក្ដី ក៏នៅមិនទាន់ មានការបញ្ជាក់ជាផ្លូវការពីសារមីខ្លួននៅឡើយនោះទេ ខណៈដែលទូរសព្ទលោក ខលចូល លោកអាហ្រ្វីលគីនីន បាននិយាយយ៉ាងខ្លីថា សូមអធ្យាស្រ័យ លោកសូមមិនធ្វើការមកស្រាយនោះទេ ប៉ុន្តែលោកបានបង្ហបថា ខ្លួនរាល់ថ្ងៃនេះ កំពុងតែរកស៊ីជា មួយឧកញ៉ាៗ នឹងអ្នកមានមុខមាត់ល្បីៗច្រើន៕