សេដ្ឋកិច្ចតំបន់អាស៊ី ទំនងកើនឡើងលឿនជាងប្រទេសអភិវឌ្ឍន៍ ៥% នាឆ្នាំនេះ

អន្តរជាតិ

សេដ្ឋកិច្ចតំបន់អាស៊ី ទំនងអាចកើនលឿនជាងប្រទេសអភិវឌ្ឍន៍ដល់ទៅ ៥% នៅចុងឆ្នាំនេះ បន្ទាប់ពី​ប្រទេសចិនបាន​បញ្ចប់វិធានការកូវីដ ១៩ ខណៈតម្រូវការក្នុងស្រុកកំពុងត្រូវប៉ាន់ខ្លាំង ស្របពេល​អត្រាការប្រាក់​នៅតំបន់ខ្លះ​មាន​កម្រិតទាប​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា វិបត្តិធនាគារដែលកំពុង​ធ្វើ​ឲ្យអាមេរិក​ឈឺក្បាល​ជាខ្លាំង ប៉ុន្តែវាគឺជាឱកាសមាសសម្រាប់តំបន់អាស៊ី ក្នុងការ​ប្រជែងជាមួយ​នឹង​មហាអំណាច​លោកខាងលិច។

ដោយឡែក ក្រុមហ៊ុនយក្សអាមេរិក Morgan Stanley ក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ច​ ៥% ដែលតំបន់អាស៊ី​អាច​មាន​លឿនជាង​ប្រទេសអភិវឌ្ឍន៍នោះ គឺបង្ហាញ​ពីសញ្ញា​វិជ្ជមាន​ខ្លាំង​បំផុត តាំងពីឆ្នាំ ២០១៧។

គួរជម្រាបដែរថា តាំងពីចិនបើកច្រកព្រំដែនឡើងវិញ បានធ្វើឲ្យប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ី ទទួលបានផលប្រយោជន៍ជាច្រើនដូចជា ជប៉ុន ឥណ្ឌា និងឥណ្ឌូណេស៊ី សុទ្ធតែមានកំណើន​សេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ជាពិសេសគឺតម្រូវការក្នុងស្រុកកើនឡើង៕