ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារលោក អាន ឌីណា ម្ចាស់ក្រុមហ៊ុន BMSC Cambodia ជា «ឧកញ៉ា» កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។
ក្រុមហ៊ុន BMSC Cambodia ជាក្រុមហ៊ុនដែលទទួលសិទ្ធិលក់ចែកចាយផ្តាច់មុខ នូវផលិតផលម៉ាស៊ីនការិយាល័យល្បីៗគ្រប់ប្រភេទ មកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក បារាំង និងបណ្តាប្រទេសជាច្រើនទៀត រួមមានផលិតផលដូចជា៖ ម៉ាស៊ីនព្រីន ម៉ាស៊ីនស្កេន ម៉ាស៊ីនកូពី LCD កាមេរ៉ាសុវត្ថិភាព និងគ្រឿងអេឡិចត្រូនិកជាច្រើនផ្សេងទៀត។
សូមជម្រាបថា លោក អាន ឌីណា ជាសហគ្រិនឆ្នើមមួយរូប ខណៈដែលលោកធ្លាប់បានទទួលពានរង្វាន់ Outstanding Award និងមេដាយសហគ្រិនឆ្នើមពី CEO Master Club កាលឆ្នាំ២០១៨ បន្ទាប់ពីលោកបានព្យាយាមដឹកនាំផ្លាស់ប្តូរក្រុមហ៊ុន រយៈពេល៣ឆ្នាំ ពីលក្ខណៈគ្រួសារ ទៅជាក្រុមហ៊ុនស្តង់ដាមួយ ត្រឹមរយៈពេលដ៏ខ្លី៕