មហាសេដ្ឋីវ័យចំណាស់បំផុតនៅឥណ្ឌា ទទួលមរណភាពក្នុងអាយុ ៩៩ឆ្នាំ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Keshub Mahindra ប្រធានក្រុមហ៊ុន Emeritus of Mahindra & Mahindra និងជាមហាសេដ្ឋីវ័យចំណាស់បំផុត​ប្រចាំ​ប្រទេស​ឥណ្ឌា បានទទួលមរណភាព​ក្នុង​វ័យ​ ៩៩ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា បុរសខាងលើមានទ្រព្យសម្បត្តិ​ប្រមាណ ១,២ពាន់លានដុល្លារ ហើយមុននឹងចែកឋាន​លោក​ក៏បានប្រគល់តួនាទី​ទៅកាន់​ក្មួយប្រុស Anand Mahindra ជាប្រធានក្រុមហ៊ុន Mahindra Group កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១២ ផងដែរ។

ក្រោមការដឹកនាំរបស់លោក Mahindra ជាប្រធានក្រុមហ៊ុនរយៈពេល ៤៨ឆ្នាំកន្លងមក Mahindra Group ដែលធ្លាប់តែរកស៊ីលើវិស័យយានយន្ត បានបំបែកខ្លួនទៅលើវិស័យជាច្រើនរួមមាន វិស័យបច្ចេកវិទ្យា អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងផ្នែកបដិសណ្ឋារកិច្ចជាដើម។

បន្ថែមពីនោះ មហាសេដ្ឋីរូបនេះក៏ជាកូនសោសំខាន់​ក្នុងការ​សម្រេច​ការក្លាយជាដៃគូសហការ​ជាមួយ​ក្រុមហ៊ុន​លំដាប់អន្តរជាតិ​ដូចជា Willys Corporation, Mitsubishi, International Harvester, United Technologies, Bristish Telecom និង​ក្រុមហ៊ុនជាច្រើនផ្សេងទៀត៕