Apple កំពុងចរចាចង់ផលិតកុំព្យូទ័រ MacBooks នៅប្រទេសថៃ

អន្តរជាតិ

ក្រុមហ៊ុន Apple Inc កំពុងជជែកជាមួយអ្នកផ្គត់ផ្គង់សម្ភារៈ​របស់ខ្លួន ដើម្បីអាចផលិត​កុំព្យូទ័រ MacBooks នៅប្រទេសថៃ បន្ទាប់ពីក្រុមហ៊ុន​មាន​មហិច្ឆតាពង្រីកខ្លួន​កាន់តែធំជាងមុន។ នេះបើតាម​ការចុះផ្សាយពី Nikkei។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកផ្គត់ផ្គង់ដែលកំពុងចូលរួមក្នុងកិច្ចពិភាក្សាទាំងនេះមានដូចជា រោងចក្រផលិតដែលមានស្រាប់នៅក្នុងប្រទេសថៃ ហើយក៏កំពុងជជែកគ្នាអំពីការដំឡើង និងការផលិតគ្រឿងបន្លាស់ និងម៉ូឌុលដែលអាចធ្វើទៅបានសម្រាប់ MacBooks។

គួររំលឹកដែរថា Apple ក៏បានជ្រើសយកប្រទេសថៃ ជាកន្លែងផលិតនាឡិកា Apple Watch ខ្នាតយក្ស​រយៈពេលច្រើនជាងមួយឆ្នាំកន្លងទៅផងដែរ។

សូមជម្រាបបន្ថែមថា Apple កំពុងសម្លឹងរក​ទីតាំងផ្សេងក្រៅពីប្រទេសចិន បន្ទាប់ពីក្រុមហ៊ុន​ផ្គត់ផ្គង់​ធំបំផុត​របស់ខ្លួន Foxconn មានផលវិបាក​ក្នុងការ​បញ្ជូនសម្ភារៈ​ផលិត​ទូរស័ព្ទ iPhone ទៅកាន់​ប្រទេសចិន ដោយសារ​វិធានការ​រឹតបន្តឹងកូវីដ​នាពេលកន្លង បានធ្វើ​ឲ្យ​សង្វាក់​ផលិតកម្ម​របស់ Apple មានការ​កកស្ទះជាខ្លាំង៕