ជនជាតិវៀតណាមឈរកំពូលតារាង ជានិស្សិតបរទេសសិក្សានៅកូរ៉េខាងត្បូងច្រើនបំផុត

អន្តរជាតិ

កូរ៉េខាងត្បូង គឺជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេមួយក្នុងចំណោមបណ្ដាប្រទេស​នានា​នៅតំបន់អាស៊ី ខណៈវិស័យបច្ចេកវិទ្យា និងប្រព័ន្ធអប់រំនៅទីនោះ​ក៏​មាន​ការ​អភិវឌ្ឍន៍​គួរឲ្យកត់​សម្គាល់​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី VNEXPRESS បានបង្ហាញថា បច្ចុប្បន្ន​ជនជាតិ​វៀតណាម​គឺជា​និស្សិត​បរទេស​ដែល​កំពុង​សិក្សា​នៅ​កូរ៉េខាងត្បូង​ច្រើនបំផុត ប្រមាណ​ជាង ៧ម៉ឺននាក់ ខណៈ​ចិន​ឈរនៅលេខ ២ មាន​និស្សិត​សិក្សា​នៅ​ទីនោះ​ប្រមាណ ៦៣ ៨៥៩នាក់។

ប្រភពដដែលបន្ថែមថា កូរ៉េខាងត្បូង​គឺជា​គោលដៅ​ទីមួយ សម្រាប់​និស្សិតវៀតណាម​ដែល​មាន​បំណង​ចង់ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស ខណៈ​អូស្ត្រាលី និង​អាមេរិក​ស្ថិត​នៅ​លេខរៀង​បន្តបន្ទាប់ ដែលមាននិស្សិតវៀតណាម​សិក្សា​នៅ​ទីនោះ​ប្រមាណ ២ម៉ឺននាក់។

សូមជម្រាបដែរថា ថ្មីៗនេះ សេវាអន្តោប្រវេសន៍កូរ៉េ បានចេញរបាយការណ៍មួយថា មាននិស្សិត​បរទេស​ប្រមាណជាង ២០០ ០០០ នាក់​កំពុង​សិក្សា​នៅ​ប្រទេសកូរ៉េខាងត្បូង​គិត​ត្រឹម​ចុងខែ​កុម្ភៈ ដែលមាន​ការ​កើនឡើង​ជាង ១០០ ០០០នាក់ បើធៀបនឹងខែមករា៕