ប្រទេស៥ អាចនឹងក្លាយជាគោលដៅទេសចរណ៍ របស់ ពលរដ្ឋខ្មែរ នៅថ្ងៃចូល​ឆ្នំា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នំាខ្មែរឆ្នំា២០២៣នេះ មានប្រទេសចំនួន៥ ត្រូវបានអ្នកជំនាញក្នុងវិស័យ​​ទេស​ចរណ៍​​វាយតម្លៃថាអាចនិងក្លាយជាគោលដៅសម្រាប់ការកម្សាន្តរបស់ពលរដ្ឋខ្មែរនាពេលខាងមុខ បន្ទាប់ពីបាន​​ខកខាន​​ដើរកម្សាន្តអស់រយៈពេលជាច្រើនដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា សម្រាប់ភ្ញៀវទេសចរក្នុងស្រុកដែលគាត់ សម្រេចចិត្តចេញទៅដើរលេងខាងក្រៅ ខណៈដែលនៅក្នុងប្រទេសក៏មានការប្រារព្ធរៀបចំទទួលទេព្តាឆ្នំាថ្មីមានច្រើន​ខេត្ត​និង​មានលក្ខណៈប្លែកៗ ហើយពួកគាត់នៅតែសម្រេចចេញដើរទៅក្រៅ ដោយសារគាត់មានការកក់សំបុត្រយូរហើយ។

លោក​ស្រី បន្តថា ស្ថិតនៅក្នុងកំឡុងពេលបិទខ្ទប់នៃជំងឺកូវីដ១៩រយៈពេល៣ឆ្នំា ខកខានចេញដើរទៅខាងក្រៅយូរឆ្នំា អ៊ីចឹង​ធ្វើឱ្យ​គាត់មានការពុះកញ្ច្រូលចង់ទៅដើរលេងនៅក្រៅប្រទេស ។

លើសពីនេះការចេញដើរទៅក្រៅប្រទេសសព្វថ្ងៃនេះតម្លៃសំបុត្រយន្តក៏មានការធូរថ្លៃតំាងពីមានការកើនឡើងក្នុងវិស័យអាកាសចរណ៍ បានធ្វើឱ្យតម្លៃសំបុត្រយន្តធ្លាក់ចុះនិងមានការប្រកួតប្រជែងគ្នា។តួយ៉ាងដូចជាទៅខាងវៀតណាម(កោះត្រល់)ថ្លៃជាង៣០០ដុល្លារអាមេរិក,ម៉ាឡេស៊ី សំាងហ្គាពួថ្លៃជាង៤០០ដុល្លារអាមេរិក។

លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា«មុនបរិបទជំងឺកូវីដ១៩ប្រជាពលរដ្ឋខ្មែរចូលចិត្តធ្វើដំណើរទៅកម្សាន្តដូចជា​នៅប្រទេសចិន,ម៉ាឡេស៊ី សំាងហ្គាពួនិង វៀតណាម ប៉ុន្តែនៅឆ្នំា២០២៣នេះដោយសារតែប្រទេសចិនទើបបើកចំហ​ប្រ​ទេ​ស​​​ឡើងវិញ ធ្វើឱ្យការបើកទទួលយកភ្ញៀវទេសចរយឺតបន្តិចធ្វើឱ្យខាងទីភ្នាក់ងារទេសចរណ៍យើង ដែល​ជាអ្នក​រៀប​ចំកញ្ចប់ទៅទស្សនៈកិច្ចនៅខាងក្រៅប្រទេសគាត់រៀបចំមិនទាន់ អ៊ីចឹង​ឃើញថាកំឡុងពេលនេះទេសចរក្នុងស្រុក​គ្រោង​ចេញ​ទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី សាំងហ្គាពូ(ច្រើន) វៀតណាម(កោះត្រល់),ជប៉ុន(ច្រើន), ថៃ(ច្រើន)ជាដើម»។

តំណាងបុគ្គលិកលក់សំបុត្រយន្តហោះរបស់ក្រុមហ៊ុនCambodia Angkor Air បានឱ្យដឹងថាក្រុមហ៊ុនទទួលបានការកក់​ឬទិញសំបុត្រយន្តសម្រាប់ធ្វើដំណើរទៅតំបន់គោលដៅក្នុងប្រទេសមានការកើនឡើងគួរឱ្យកត់សម្គាល់។

តាមតំណាង Cambodia Angkor Air ផ្អែកទៅតាមការវាយតម្លៃនៃការទទួលបានភ្ញៀវទេសចរកក់ឬទិញសំបុត្រយន្តមាន​ការ​កើនឡើង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតក៏អាចទទួលបានភ្ញៀវច្រើនដែរ ព្រោះជនជាតិខ្មែរ​បន្ទាប់ពីជំងឺ​កូវីដ​១៩​ហើយ ពួកគាត់ចេញដើរលេងក្រៅប្រទេសច្រើន ដូចនេះតម្រូវការចេញទៅក្រៅប្រទេសនៅថ្ងៃ​បុណ្យចូល​ឆ្នំាខ្មែរ​ខាងមុខអាចនឹងមានការកើន​ឡើងនៅគ្រប់ក្រុមហ៊ុនអាកាសចរណ៍៕ អត្ថបទ៖ សារេត