ក្រុមហ៊ុន ខេហ្វ័រ គ្រុប (Kfour Group Ltd.) របស់លោកឧកញ៉ា គិត សែនសូរិយ៉ា និងលោកជំទាវ លាង ខេង ជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកឈានមុខគេមួយ នៅប្រទេសកម្ពុជា ខណៈដែលមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោក មានសាខាសរុបចំនួន ១៨ហើយ នៅទូទាំងប្រទេស។
បច្ចុប្បន្នក្រុមហ៊ុន ខេហ្វ័រ គ្រុប គឺមានលោកឧកញ៉ា គិត សែនសូរិយ៉ា ជាអគ្គនាយក និងកូនស្រីរបស់លោកឈ្មោះ គិត សុទ្ធារ៉ូ ជានាយកគ្រប់គ្រង ទៅលើសាខាចំនួន ១៨ មានដូចជា៖ ខេហ្វ័រ សាខាចោមចៅ, ខេហ្វ័រ សាខាបាក់ទូក, ខេហ្វ័រ សាខាបឹងកេងកង, ខេហ្វ័រ សាខាចំការដូង, ខេហ្វ័រ សាខាប៉េងហួតបឹងស្នោរ, ខេហ្វ័រ សាខាឈូកមាស, ខេហ្វ័រ សាខាសែនសុខ, ខេហ្វ័រ សាខាស្ទឹងមានជ័យ, ខេហ្វ័រ សាខាផ្សារទំនើប Exchange Square, ខេហ្វ័រ សាខាផ្សារទំនើបសូរិយា, ខេហ្វ័រ សាខាព្រែកលាប, ខេហ្វ័រ សាខាឫស្សីកែវ, ខេហ្វ័រ សាខាផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល, ខេហ្វ័រ សាខាផ្សារទំនើប ជីបម៉ុង សែនសុខ ម៉ល, ខេហ្វ័រ សាខាក្រុងតាខ្មៅ, ខេហ្វ័រ សាខាបាត់ដំបង, ខេហ្វ័រ សាខាផ្សារលើ សៀមរាប និងខេហ្វ័រ សាខាកំពង់ស្ពឺ។
ក្រុមហ៊ុន ខេហ្វ័រ គ្រុប អិលធីឌី ជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកឈានមុខគេ និងល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា ដែលបានបើកអាជីវកម្មតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៣។ ក្រុមហ៊ុននេះ មានលក់ផលិតផលដូចជា ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនប៊ូមធូលី ទូរទស្សន៍ បាសប្រេន JBL ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនទឹកក្រឡុក ម៉ាស៊ីនបោកខោអាវ និងឧបករណ៍អេឡិចត្រូវនិកជាច្រើនមុខទៀត ដែលក្នុងនោះមានយីហោម៉ាកល្បីៗលំដាប់ពិភពលោកជាច្រើនដូចជា LG, Sony, HITACHI, Electrolux, Sharp, Panasonic, Midea, Samsung, EuropAce, Philips, Anker និង JBL ជាដើម៕