ថ្មីៗនេះ បើតាមកាចុះផ្សាយពីសារព័ត៌មាន Bloomberg News បានរាយការណ៍ឱ្យដឹងនៅថ្ងៃចន្ទនេះថា ការលក់របស់ក្រុមហ៊ុន Apple Inc នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងជិត ៥០% ក្នុងរយ:ពេញមួយឆ្នាំ គិតត្រឹមខែមីនាកន្លងទៅ។
ប្រភពដដែលនេះ បានបន្ថែមទៀតថា ប្រាក់ចំណូលរបស់ Apple នៅក្នុងប្រទេសឥណ្ឌា អាចទទួលបានស្ទើតែដល់ ៦ពាន់លានដុល្លារ បើធៀបនឹងចំនួន ៤,១ពាន់លានដុល្លារ ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Apple បានព្យាយាមបង្កើនការផលិតទូរស័ព្ទ iPhone របស់ខ្លួនយ៉ាងខ្លាំង នៅក្នុងប្រទេសឥណ្ឌា ដែលស្មើទៅនឹង ៧% ទៅហើយនៃផលិតកម្ម iPhone សរុបរបស់ខ្លួន ពោលគឺបានកើនឡើងពី ១% ក្នុងឆ្នាំ ២០២១ ។
ជម្រាបជូនផងដែរថា កំណើននៃការលក់របស់ Apple បានកើនឡើងខ្លាំង ក្នុងរយ:ពេលថ្មីៗនេះ គឺដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានជំរុញការលក់រាយរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងការបង្កើតហាងចំនួន ២ បន្ថែម នៅក្នុងទីក្រុងបុមបៃ និងញូវដេលី នៅឆ្នាំនេះ ៕