មកស្គាល់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៧ នៃក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប របស់អ្នកឧកញ៉ា សុខ គង់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុម​ហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប (Sokimex Investment Group) ​ជា​​សេដ្ឋី​មួយ​រូប​នៅកម្ពុជា ​កំពុងវិនិយោគ​លើ​មុខជំនួញ​​ពហុវិស័យ។ ចាប់តាំងពីឆ្នាំ១៩៩០ មក​ទល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ​​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​​​ចំនួន ៧ ដែលរួម​​មាន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច (បង្កើតឡើង​តាំងពី​ដើម​ឆ្នាំ១៩៩០)

២. សុខា អូតែល & រីសត ៖ សណ្ឋាគារលំដាប់ផ្កាយ៥ បង្កើត​ឡើង​ដោយ​អ្នកឧកញ៉ា សុខ គង់ ​​កាល​ឆ្នាំ២០០៤ ហើយ​មក​ទល់​បច្ចុប្បន្ន​ សុខា អូតែល & រីសត មាន​៧​កន្លែង ​នៅ​ក្នុង​រាជធានី ខេត្ត​ចំនួន ៤ គឺ​នៅ​រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ និងកំពត។

៣. Sokha Real Estate ៖ សុខា អចលនទ្រព្យ បង្កើត​ឡើង​ឆ្នាំ២០១៩ ​​និង​​បច្ចុប្បន្ន​មាន​ជា​ច្រើន​គម្រោង​នៅ​លើ​ភ្នំបូកគោ ដូចជា បុរី អម្រិត ឋានសួគ៌, បុរី មរកត ឋានសួគ៌, ក្រោន អ៊ីស្តេត និង​បុរី មោស ស៊ីវីយូ បូកគោ។

៤. បូកគោ កសិដ្ឋានបន្លែសរីរាង្គ (Bokor Hydroponics Farm)៖ អ្នកឧកញ៉ា សុខ គង់ បាន​បោះទុន​វិនិយោគ​​ ៥លាន​ដុល្លារ លើ​ការ​ដាំបន្លែ​​ធម្មជាតិ​លើ​ភ្នំបូកគោ តាំងពីឆ្នាំ២០១២ លើទំហំ​ផ្ទៃដី​ប្រមាណ ១២ហិកតា។

៥. Cafe Sokha៖ ហាង​កាហ្វេ សុខា មានលក់​កាហ្វេ ភេសជ្ជៈ និង​អាហារ​សម្រន់​ជា​ច្រើន​មុខ ​ព្រម​ទាំង​មាន​ទី​កន្លែង​​​ផាសុកភាព សម្រាប់​ការ​អង្គុយ​​អាន សិក្សា ស្រាវជ្រាវ ​ពិភាក្សា ឬ​ការជួបជុំ​ពិភាក្សា​ក្រុម។

៦. ទឹកពិសាគុណភាពខ្ពស់ ឋានសួគ៌បូកគោ៖ អ្នកឧកញ៉ា សុខ គង់ ​​បាន​បោះទុន​ប្រមាណ ​​២លាន​ដុល្លារអាមេរិក ​​បង្កើតរោងចក្រផលិតទឹកសុទ្ធ “ឋានសួគ៌បូកគោ” តាំង​ពីឆ្នាំ ២០១៧ សម្រាប់​ផលិត​ទឹកពិសាបរិសុទ្ធ “ឋានសួគ៌បូកគោ” ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ផលិត​ចេញ​ពី​ទឹកភ្លៀង​ធម្មជាតិ​​​នៅ​លើ​ភ្នំបូកគោ​តែ​ម្តង និង​​មិនមាន​សារធាតុ​គីមី។

៧. Sokha Vegas Casino៖ កាស៊ីណូ មានទីតាំងនៅឆ្នេរសុខា រីសត ខេត្តព្រះសីហនុ។

សូម​ជម្រាប​ជូន​ថា ​អ្នកឧកញ៉ាបណ្ឌិត​ សុខ គង់ ​​​​ត្រូវ​​បាន​គេ​កត់សម្គាល់​ឃើញ​ថា ជា​កំពូល​អ្នក​ជំនួញ​ឆ្នើម​ជើង​ចាស់​មួយ​រូប​នៅ​កម្ពុជា ​​ខណៈ​ដែល​​​ដំណើរជីវិត​​របស់​លោក​ចាប់ផ្តើម​ស្ទើរ​តែ​ពី​បាតដៃ​ទទេ រហូត​ដល់​​​ក្លាយ​ជា​​សេដ្ឋី​​លើ​មុខជំនួញ​ពហុវិស័យ។ យ៉ាងណាមិញ ​​កាល​ពី​ពេល​ថ្មីៗ​នេះ អ្នកឧកញ៉ា ​ក៏​បាន​​ចែក​រំលែក​បទពិសោធន៍​ល្អៗ​ផ្ទាល់ខ្លួន តាមរយៈ​ការ​​​​សម្ពោធ​សៀវភៅ «អាថ៌កំបាំង​​ពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» ដើម្បី​​​អាច​ក្លាយ​ជា​ត្រីវិស័យ​សម្រាប់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ ពិសេស​​ជា​ប្រយោជន៍​ដល់​យុវជន ក្នុង​ការ​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​​សម្រាប់​ការ​រស់​នៅ និង​ការ​ប្រកប​មុខរបរ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ផង​ដែរ៕