កាលពីពេលថ្មីៗនេះ ពិធីសម្ពោធការសាងសង់អគារស្ថានទូតអាមេរិកថ្មីនៅទីក្រុងហាណូយបានប្រារព្ធធ្វើឡើងដោយមានការចូលរួមពីរដ្ឋលេខាធិការ Antony Blinken ក៏ដូចជាឯកអគ្គរដ្ឋទូត Marc Knapper និងរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son។
យោងតាមការចុះផ្សាយពី GCR បានបង្ហាញថា គម្រោងអគារស្ថានទូតថ្មីនេះមានតម្លៃប្រមាណ ១,២ពាន់លានដុល្លារ រចនាឡើងដោយ Page ជាស្ថាបត្យករនៅទីក្រុង Washington, DC ហើយវាត្រូវបានសាងសង់ដោយក្រុមហ៊ុន BL Harbert International of Birmingham។
អគារស្ថានទូតថ្មី (NEC) នឹងសាងសង់លើផ្ទៃដីថ្មីទំហំ ៣,២ហិកតា នឹងផ្លាស់ប្តូរទីតាំងពីកណ្តាលទីក្រុងហាណូយទៅកាន់មហាវិថីមួយនៅជាប់នឹងសួន Cau Giay ភាគពាយព្យនៃទីក្រុង។
យោងតាមក្រសួងការបរទេស NEC នឹងទទួលយកទេសភាពទីក្រុងទំនើប និងសម្រស់ធម្មជាតិនៃទីក្រុងហាណូយ ហើយរួមបញ្ចូលនូវលក្ខណៈពិសេសចុងក្រោយបំផុតនៃការរចនាប្រកបដោយនិរន្តរភាព”។
សូមជម្រាបដែរថា អគារស្ថានទូតអាមេរិកថ្មីនេះ នឹងរាប់បញ្ចូលជារួមនូវអគារការិយាល័យធំ លំនៅដ្ឋានសម្រាប់ឆ្មាំសន្តិសុខសមុទ្ររបស់ស្ថានទូត ព្រមទាំងចំណតរថយន្ត និងបន្ទប់រោងចក្រផងដែរ៕