កុំចង់ជោគជ័យលឿនពេក ប្រយ័ត្ន​ខូច​ចិត្ត ខាតទ្រព្យ​ឡុងចុង​ខ្ទេចខ្ទី ហើយ​ជំពាក់​ធនាគារ​ថែម​ទៀត

ជុំវិញ​ឧកញ៉ា

យុវជន​ជាទី​ស្រលាញ់​ តាម​បទ​ពិសោធ​ដែល​ខ្ញុំ​មើលឃើញ​នា​ពេល​កន្លងមក​ខ្ញុំ​អាច​សង្កេតឃើញ​ថា​ ក្នុងនាម​ជា​យុវជន​ឈាមរាវ​បើ​ក្មួយ​ៗចង់​ធ្វើអ្វី​មួយ​ ក្មួយ​ៗច្រើនតែ​តក់ក្រហល់​ចង់​ដើរផ្លូវកាត់​ ធ្វើ​នេះ​បន្តិច​ធ្វើ​នោះ​បន្តិច​ដោយ​មិន​នឹងន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុង​ការងារ​ប្រកបរបរ​អាជីវកម្ម​ក៏​ដូចគ្នា​!ខ្ញុំ​មើលឃើញ​ថា​មាន​យុវជន​កម្ពុ​ជា​ក្មេង​ៗច្រើនណាស់​ ដែល​ប្រាថ្នា​ចង់​ក្លាយទៅជា​សហគ្រិន​វ័យក្មេង​ឬក្លាយជា​អ្នករក​ស៊ី​នៅ​វ័យក្មេង​។ នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ពាក្យ​ថា​ “ជោគជ័យ​”មួយម៉ាត់​បាន​ជ្រួតជ្រាប​ចូល​ទៅ​ក្នុង​ផ្នត់គំនិត​របស់​យុវជន​ខ្មែរ​ឬជាច្រើន​ កត្តា​នេះ​ទើប​បណ្តាល​ឱ្យ​មានការ​បើក​សិក្សា​សាលា​បណ្តុះបណ្តាល​ស្តី​ពី​“វិធី​សាស្រ្ត​ជោគជ័យ​ក្នុង​ការ​ធ្វើអាជីវកម្ម​”។

គួរ​ឱ្យ​សោក​ស្តាយ​ ដែល​វាគ្មិន​បើក​សិក្ខាសាលា​នោះ​ពុំសូវ​បាន​និយាយ​អំ​ពី​ទ្រឹ​ស្តី​និង​វិធី​សាស្រ្ត​ធ្វើអាជីវកម្ម​ពិតប្រាកដ​នោះ​ទេ​ប៉ុន្តែ​ពួកគេ​បែរជា​និយាយ​អួត​តែ​អំពី​ភាព​ជោគជ័យ​ដ៏​មហិមា​របស់​ពួកគេ​ទៅវិញ​។​ កត្តា​នេះ​បាន​ធ្វើ​យុវជន​ខ្មែរ​មានចិត្ត​ពុះកញ្ជ្រោល​ពុំ​អាច​បែង​ចែ​កស​ខ្មៅ​ឱ្យ​បាន​ច្បាស់​។

មិនមែន​មានតែ​នៅ​កម្ពុជា​នោះ​ទេ​ដែល​មានការ​បើក​សិក្ខាសាលា​បែបនេះ​សូម្បី​នៅ​តាម​បណ្តា​រប្រ​ទេស​ជឿនលឿន​ក៏​មាន​សិក្ខាសាលា​បែបនេះ​ផង​ដែរ​ ប៉ុន្តែ​គ្រាន់តែ​វាគ្មិន​ដែល​មក​ចែករំលែក​នៅក្នុង​សិក្ខាសាលា​នោះ​គឺ​សុទ្ធតែ​ជា​អ្នកមាន​ចំណេះដឹង​ពិតប្រាកដ​ ហើយ​ថែមទាំង​ជា​អ្នកមាន​បទ​ពិសោធ​បើក​អាជីវកម្ម​ជោគជ័យ​ខ្លួនឯង​ទៀតផង​។

និយាយ​មកដល់​ត្រង់នេះ​មិនមែន​មានន័យថា​សិក្ខាសាលា​ទាំងអស់​សុទ្ធតែ​មិនល្អ​នោះ​ទេ​ប៉ុន្តែ​ខ្ញុំ​មើលឃើញ​ថា​ ក្មួយ​ៗយុវជន​ដែល​ចូលរួម​សិក្ខា​នោះ​ហើយ​តែង​មាន​អារម្មណ៍​ពុះកញ្ជ្រោល​លែង​ចង់​រៀនសូត្រ​ លែង​ចង់​ធ្វើការ​តែ​បែរ​ទៅជា​បើក​អាជីវកម្ម​តាម​គ្នា​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​។ ជា​លទ្ធផល​ យុវជនទាំងអស់​នោះ​បាន​ត្រឹម​ខូចចិត្ត​ខាត​ទ្រព្យ​ ព្រោះ​អាជីវកម្ម​ដែល​ទើបនឹង​កើត​ បែរជា​ស្លាប់​ទៅវិញ​។

យុវជន​កម្ពុជា​ជាទី​ស្រលាញ់​ គ្មាន​ភាព​ជោគជ័យ​ណា​ដែល​បាន​មក​ដោយ​ងាយ​ងាយ​នោះ​ទេ​។ ដូច្នេះ​មុននឹង​ចង់​ក្លាយ​ខ្លួន​ជា​បុគ្គល​ជោគជ័យ​ សូម​យុវជនទាំងអស់​មេត្តា​ដាក់ចិត្ត​ដាក់​កាយសិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​ដឹង​ជ្រៅជ្រះ​ ធ្វើការងារ​ឱ្យ​គេ​យក​បទ​ពិសោធ​លត់​ដុំ​ផ្នត់គំនិត​ឱ្យ​មាន​ភាព​ចាស់ទុំ​ ព្រមទាំង​យល់​ច្បាស់​ពី​ចំណុច​ផ្តើម​នៃ​ការ​ធ្វើជំនួញ​ឱ្យ​ជោគជ័យ​ជាមុន​សិន​៕







ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី